មាតាបិតាក៏ដូចជាអាណាព្យាបាលសិស្សមួយចំនួន បានរិះគន់ការគ្រប់គ្រងនិងការបង្រៀននៅសាលាបឋមសិក្សា អ៊ីរ៉ូហា ថានៅក្រោមស្តង់ដារ ដោយមានចំណុចខ្វះខាតឬភាពមិនប្រក្រតីច្រើន ។ ក្នុងនោះ អាណាព្យាបាលខ្លះបង្ហាញក្ដីបារម្ភខ្លាចកូនៗរបស់ពួកគាត់លង់ទឹក ព្រោះសាលាពុំមានរបងព័ទ្ធនៅប៉ែកជាប់នឹងមាត់ទឹក ។
អាណាព្យាបាលខ្លះទៀតថា សាលាមិនបើកទ្វារបណ្ណាល័យឱ្យសិស្សចូលអាន បិទទ្វាររបងមិនឱ្យចេញចូលក្នុងម៉ោងសិក្សា បើកទ្វារយឺតពេលសិស្សចេញពីរៀនរហូតដល់មានការផ្លោះរបងដើម្បីឆាប់បានយកកូនទៅផ្ទះ និងមិនឱ្យសិស្សចេញទៅទិញនំនែកឬទំនិញផ្សេងៗនៅខាងក្រៅសាលា ប៉ុន្តែឱ្យពួកគេទិញនៅខាងក្នុងសាលាដែលមានភរិយារបស់នាយកជាអ្នកលក់។
131 views