សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋមានកង្វល់ពីផលប៉ះពាល់​នៃ​ការអភិវឌ្ឍអយស្ម័យយាន និងសុវត្ថិភាពអាយុ​ជីវិត

ប្រជាពលរដ្ឋនៅរស់នៅតាមបណ្តោយផ្លូវដែក​ ក្នុង​រាជធានី​ភ្នំពេញ មានក្ដី​កង្វល់អំពី​ផលជះចំពោះ​លំនៅដ្ឋាន ដោយ​ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​អយស្ម័យយាន និងបញ្ហា​សុវត្ថិភាពចរាចរណ៍   ។  

ក្នុង​ឆ្នាំ​២០២៤ គ្រោះថ្នាក់នៅលើផ្លូវដែកបាន​មាន ៩ ករណី​ ក្នុង​រាជធានី​ខេត្ត ក្នុង​នោះ ខេត្ត  ពោធិ៍សាត់ ៣ ករណី  ខេត្តបាត់ដំបង ១​ករណី ខេត្តកណ្តាល ១​ករណី ខេត្តបន្ទាយមានជ័យ ១​ករណី ខេត្តព្រះសីហនុ ១​ករណី និងរាជធានីភ្នំពេញ ២ករណី ដែលបណ្តាលឱ្យ​មាន​មនុស្សស្លាប់ និង​របួស  ។     

ទាក់ទិននឹង​បញ្ហានេះ ក្រសួងធារណការ និងដឹកជញ្ជូន បានដាក់ចេញ​នូវ​​វិធានការចំនួន ៣ ទី១ គឺបង្កើន​ការបំពាក់​ហេដ្ឋា​រចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវរថភ្លើង និងដាក់​ឆ្មាំការពាររបាំង​ផ្លូវរថភ្លើង ទី២ បំពាក់​ស្លាក​សញ្ញាចរាចរណ៍ និងទី៣ បង្កើ​ន​វិធានការ​ផ្សព្វផ្សាយ​អប់រំ ។ 

​កម្ពុជាមាន​ផ្លូវ​អយស្ម័យយាន​ ឬ​រថភ្លើង​ចំនួន​ពីរខ្សែ គឺមួយ​ខ្សែ​ពី​ភ្នំពេញទៅប៉ោយប៉ែត និងមួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅខេត្តព្រះសីហុន ដោយ​ឆ្លងកាត់​ខេត្ត​កំពត ។ សរុបទាំងពីរខ្សែមានប្រវែង ៦៥០គីឡូម៉ែត្រ ។ បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែដំណើរ​ការក្រោម​កិច្ច​សហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា ៕  

30 views