សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកផ្ទុកជំងឺអេដស៍នៅភូមិរកាជួបបញ្ហាខ្វះខាតផ្នែកជីវភាព

ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមជនរងគ្រោះនៃការឆ្លងរាតត្បាតនូវជំងឺអេដស៍ ដែលបន្សល់ទុកអស់រយៈពេលជិត១០ ឆ្នាំកន្លងទៅនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែជួបការលំបាក ផ្នែកជីវភាពខណៈ ដែលការងារសមស្របសម្រាប់ពួកគាត់ក៏ពិបាកនឹងរកឱ្យបានធ្វើផងនោះ ។

ទម្ងន់នៃការខ្វះខាតបានបង្ខំឱ្យសិស្សខ្លះ ដែលផ្ទុកជំងឺអេដស៍បោះបង់ការសិក្សាទាំងមិនទាន់បានបញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិនៅឡើយ ហើយស្វះស្វែងរកការងារធ្វើ ដើម្បីបានជួយរែកពុនបន្ទុកគ្រួសារខ្លះ ។

49 views