សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ភ្នំពេញ ក្នុង​ឱកាស​ ទិវា​នៃ​​ក្តី​ស្រលាញ់ 

គាប់ជួនទិវា​នៃ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ ​​ប៉ះ​ចំ​ល្ងាចថ្ងៃ​សុក្រជា​ថ្ងៃ​ចុងក្រោយ​នៃ​សប្ដាហ៍​ការងារ​ផងនោះ វិថី​នានា​មាន​សភាព​ណែនណាន់​តាន់តាប់ចង្អៀត​ខុសប្លែក​​ពី​ថ្ងៃ​ធម្មតា ។  

រីឯ​សកម្មភាព​ទិញ​និង​លក់​ផ្កា​ភ្ញី​ ជាពិសេស​ផ្កា​កុលាប​ក្រហម ដែល​ជា​និមិត្តរូប​នៃ​ក្ដី​ស្រលាញ់ ​ឬ​ក្ដី​ស្នេហ៍​ស្មោះស្ម័គ្រ ក៏​ហាក់​មមាញឹក​រស់​រវើក​ណាស់​ដែរ គឺ​​អតិថិជន​ក្មេង​ចាស់​ប្រុសស្រី បាន​ម្នីម្នា​នាំ​គ្នា​ទិញ​ផ្កា​ដើម្បី​ជា​មធ្យោបាយ​សម្រាប់​​សារភាព ក៏​ដូច​ជា​បង្ហាញ​នូវ​ក្ដីគោរព​ស្រលាញ់​​ចំពោះក្រុម​គ្រួសារ អ្នក​ដទៃ គ្រូ​បាធ្យាយ មិត្ត​រួម​ការងារ ព្រមទាំង​​​សំណព្វ​ហឫទ័យរបស់​ខ្លួន​​ ​​។ 

ក្នុង​ឱកាស​ទិវា​នៃ​ក្ដីស្រលាញ់ ផ្កា​កុលាបមួយ​ទងដែល​គេ​ដាក់​លក់​នៅតាម​ហាង​លក់​ផ្កា ទី​ផ្សារ និង​ទីតាំង​មួ​យ​ចំនួន​នារាជធានី​ភ្នំពេញ មាន​តម្លៃ​ជា​មធ្យម​ពី ២.០០០​រៀល ទៅ ៥.០០០​រៀល​ គឹ​ប្រមាណ​​ពី ៥០​សេន ទៅ ១,២៥​ដុល្លារ​ និង​លើស​ពី​នេះ ហើយ​ផ្កា​ដែល​គេ​តាំង​លក់​ទៀត​សោត មិនមែន​មាន​តែ​ផ្កា​ស្រស់​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​មាន​ទាំង​ផ្កា​សិប្បកម្ម​ច្នៃ​ប្រឌិត​ផលិត​ពី​ស្លឹក​រុក្ខជាតិ សម្បក​ពោត រហូត​ដល់​ផ្កា​ជ័រ និង​ផ្លាស្ទីក​ទៀត​ផង​ ។ 

ទិវានៃក្ដីស្រលាញ់ ( Valentine’s Day ) គឺ​ជាទិវាដែលមនុស្ស​ម្នា​ទូទាំងពិភពលោកប្រារព្ធ​​ក្នុងគោលបំណងបង្ហាញនូវក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះ គ្រួសារ មិត្តភក្ដិ និង​អ្នកដែលខ្លួនស្រលាញ់ ។  

ទិវានេះត្រូវបានគេកំណត់​ធ្វើ​នៅថ្ងៃទី១៤ ខែ​កុម្ភៈ ជា​រៀង​រាល់ឆ្នាំ ហើយតាម​ទម្លាប់ គូ​សង្សារ ឬ​គូស្នេហ៍​ភក្ដី​​នឹងយក​ឱកាស​នេះ​ផ្តល់អំណោយចំពោះ​គ្នា​ដូចជា ជា​ពិសេស​ផ្កាកុលាប​ដើម្បី​បង្ហើបបង្ហាញ​នូវ​ក្ដី​ស្រលាញ់ ៕ 

150 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ