អគារសម្ភពថ្មី គឺជាក្ដីសង្ឃឹមថ្មីនៃបុគ្គលិកមណ្ឌលសុខភាពញាពន់ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នាយិកាមណ្ឌលសុខភាព ពញាពន់ អ្នកស្រី ចាន់ សារឿន ថ្លែងថា សមិទ្ធផលថ្មីនេះ គឺជាការផ្ដល់ជូនដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តបតាមសេចក្ដីត្រូវការជាអាទិភាពរបស់មូលដ្ឋានសង្កាត់ពញាពន់ ។
អ្នកស្រី ចាន់ សារឿន បានឱ្យដឹងបន្ថែមថា អគារសម្ភពថ្មីត្រូវបានបំពាក់សម្ភារបរិក្ខារួចរាល់បានប្រមាណ ៨០ភាគរយហើយ ហើយនឹងបើកសម្ភោធឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។ រីឯបន្ទប់ដែលជាកន្លែងផ្ដល់សេវាផ្នែកសម្ភពក្នុងអគារចាស់ នឹងត្រូវប្រើប្រាស់ដើម្បីពង្រឺកការផ្ដល់សេវាផ្នែកជំងឺទូទៅទាំងអស់ ហើយក្ដីរំពឹងរបស់អ្នកស្រី គឺផាសុកភាព និងភាពញញឹមស្រស់ស្រាយរបស់អ្នកទទួលសេវា ។