សម្រាប់ជនជាតិដើមភាគតិចពូនង សិទ្ធិ​ដី​ធ្លី​មាន​សារៈ​សំខាន់​ចំពោះ​​អត្ត​​សញ្ញាណ​របស់​ពួកគេ

ដីដែលគេកាប់ឆ្ការ និងដុត ថ្មីៗនេះ ដើម្បីធ្វើចម្ការនៅភូមិឡៅកា ឃុំសុខដុម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ (ម៉េង គ្រុយពន្លក)

ជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា ខេត្តមណ្ឌលគិរី កំពុងតតាំងនឹងលក្ខខណ្ឌតម្រូវដ៏ហួសហេតុ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព ជាមធ្យោបាយដើម្បីការពារអត្តសញ្ញាណជនជាតិដើមភាគតិច និងបញ្ឈប់ការរំលោភបំពានលើដីធ្លីរបស់ពួកគេ។

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 

អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា ទិន្នន័យមានច្រើន ប៉ុន្តែសិទ្ធិទទួលបានទិន្នន័យនៅមានកម្រិត

អ្នកចូលរួមសន្និសីទជាតិទិន្នន័យបើកទូលាយ ដែលប្រព្រឹត្តទៅនៅឯបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តួអង្គក្រៅរដ្ឋាភិបាល​បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ការចែករំលែក​ទិន្នន័យ​សាធារណៈ​នៅ​មាន​កម្រិត ពីសំណាក់រដ្ឋាភិបាលដោយសារតែកង្វះការទុកចិត្ត ព្រមទាំង​បញ្ហា​ទិន្នន័យ​គ្មាន​គុណភាព ឬបទដ្ឋានស្តង់ដារ។ ​

ប្រជាពលរដ្ឋដាក់​ញត្តិទៅអភិបាល​ខេត្ត​កណ្តាល​សុំអន្តរាគមន៍​ ដោយ​បារម្ភ​ទឹកជន់លិច​ ​បន្ទាប់ពីប្រឡាយ​៩៤ត្រូវ​បាន​ចាក់​ខ្សាច់លុប​

អ្នកភូមិប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាខេត្តកណ្តាលដាក់ញត្តិស្នើឲ្យរារាំងការចាក់ខ្សាច់លុបប្រឡាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលអាចប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់នៅរដូវវស្សា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អ្នកភូមិប្រមាណ១០០នាក់មកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានប្រមូលផ្តុំគ្នានៅសាលាខេត្តកណ្តាល ដើម្បីដាក់ញត្តិជូនលោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​កាល​ពី​ព្រឹកថ្ងៃពុធ។

ក្រ​សួង​អប់​រំបើកការ​ស៊ើបអង្កេតនាយកសាលាឈូកវ៉ា ក្រោយពីមានការតវ៉ាពីគ្រូនិងសិស្ស

ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)

គ្រូបង្រៀន និង​សិស្ស​ប្រមាណជា​២០០​នាក់​នៅ​វិទ្យាល័យ​ជាស៊ីមឈូកវ៉ា ក្នុងខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ទាម​ទារ​ឲ្យ​ដក​នាយក​វិទ្យាល័យ​មួយ​នេះ ​ចេញ​ពី​តំណែង​ដោយ​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​ថវិកា​របស់​សាលា​មិន​ត្រឹម​ត្រូវ និង​ខ្វះភាព​ជា​អ្នក​ដឹក​នាំ​។​

តុលាការ​អាមេរិក​សម្រេច​ឲ្យ​​លោក គ្រី ម៉ះផល​ មន្ត្រី​​ក្រ​សួង​កសិកម្ម​រួច​​​ពី​បទ​ចោទ​រត់ពន្ធ​សត្វ​ស្វាក្តាម​

សត្វស្វាព្រៃនៅលើបង្គោលភ្លើងក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

យោងតាមការបង្ហោះសាររបស់​អង្គការ Peta ជាអង្គការ​​ការពារសិទ្ធិ​របស់​​សត្វបានឱ្យដឹងថា តុលាការ​នៅរដ្ឋហ្លរីដា សហរដ្ឋ​អាមេរិក​បានសម្រេច​ឲ្យ​លោក គ្រី ម៉ះផល​ រួច​ខ្លួន​ពីការចោទប្រកាន់រត់ពន្ធសត្វស្វាកន្ទុយវែង (ស្វាក្តាម)។ 

គម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​​មហិច្ឆតា​​របស់​កម្ពុជា បង្កក្តី​កង្វល់​ដល់​​​ពល​​​រដ្ឋ​

អ្នកនេសាទកំពុងរកត្រីតាមដងទន្លេមេគង្គក្បែរព្រែកតាកែវ ដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាធានាថា ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេស និងបណ្តាញផ្លូវទឹកទន្លេមេគង្គ។ ប៉ុន្តែអ្នកភូមិបារម្ភពីការបាត់បង់ផ្ទះសម្បែង និងជីវភាពរបស់ពួកគេ។

យុទ្ធនាការ​បង្ក្រាបបទល្មើស​ធនធានធម្មជាតិទ្រង់ទ្រាយធំនៅខេត្ត​ពោធិ៍សាត់ដកហូតដីធ្លី និងឃាត់ខ្លួនមនុស្ស១៦នាក់

កងរាជអាវុធហត្ថមួយក្រុមកំពុងជិះគោយន្តកាត់តាមដីចម្ការអំឡុងពេលចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់។ (រូបភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកព័ត៌មានរបស់កងរាជអាវុធហត្ថ)។

យុទ្ធនាការ​ចុះ​បង្ក្រាប​​បទ​​ល្មើស​​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​មានការ​ចូល​រួម​ពី​ក្រុម​ការងារ​ចំនួន​១០ ក្នុង​នោះ​មាន​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កង​រាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរខេត្ត​ពោធិ៍សាត់។ ក្នុង​ប្រតិបត្តិការនេះ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​​១៦​រូប ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ដើម្បី​អនុវត្ត​នីតិវិធីបន្ត​។ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​បាន​ចូល​កាន់​កាប់​ដី​រដ្ឋ​ខុស​ច្បាប់​។ ការ​ឃាត់​ខ្លួន និ​ង​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ដែលត្រូវ​អនុវត្ត​ក្នុង​រយៈពេល​មួយ​ខែ​។​