សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សសាលារដ្ឋបង្កើតគំនិតច្នៃប្រឌិតនិងផែនការអាជីវកម្មក្នុងការប្រកួតប្រជែងសហគ្រិនវ័យក្មេង

សិស្សានុសិស្សមកពីសាលារដ្ឋចំនួន២១ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបង្កើតគំនិតអាជីវកម្មផ្សេងៗគ្នា ដើម្បីចូលរួមក្នុងការប្រកួតប្រជែងសហគ្រិនវ័យក្មេង ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយ Global Shapers Phnom Penh និង អង្គការបង្រៀនដើម្បីកម្ពុជា (Teach for Cambodia) ។

មុននឹងឈានដល់ការប្រកួតប្រជែងគំនិតអាជីវកម្មនេះ សិស្សទាំងឡាយត្រូវឆ្លងកាត់ការបណ្តុះបណ្តាលដោយគ្រូស្ម័គ្រចិត្តមកពីអង្គការបង្រៀនដើម្បីកម្ពុជា ពាក់ព័ន្ធនឹងអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងការបង្កើតគំនិតអាជីវកម្ម ។ បន្ទាប់មកសិស្សត្រូវធ្វើការងារតាមក្រុមនីមួយៗ ក្នុងសាលារបស់ពួកគេ ដើម្បីបង្កើតគម្រោងអាជីវកម្មដោយប្រើដើមទុនត្រឹមតែ ២ម៉ឺនរៀលប៉ុណ្ណោះ ។

គំនិតផែនការអាជីវកម្មនេះ គឺជាគន្លឹះសម្រាប់ជួយឱ្យសិស្សានុសិស្សចេះគ្រប់គ្រងប្រាក់ចំណូល ការសន្សំលុយ និងការចាយវាយប្រចាំថ្ងៃ ហើយជាផ្នែកមួយដើម្បីពួកគេបង្ហាញសក្តានុពលក្នុងទំនាក់់ទំនង និងការធ្វើការងារជាក្រុម ។

22 views