សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នគរបាលខេត្តបន្ទាយមានជ័យបានរៀបចំនីតិវិធីបញ្ជូនជនជាតិថៃចំនួន៧នាក់ទៅកាន់តុលាការ

នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ឆ្មក់​ចូល​បង្ក្រាបពីរទីតាំងដែល​ជាប់ពាក់ព័ន្ធនឹង​បទល្មើស​តាមប្រព័ន្ធ​អនឡាញខុសច្បាប់ ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនជាតិថៃ​ចំនួន ៦៣នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ឆ្មក់​ចូល​បង្ក្រាបពីរទីតាំងដែល​ជាប់ពាក់ព័ន្ធនឹង​បទល្មើស​តាមប្រព័ន្ធ​អនឡាញខុសច្បាប់ ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនជាតិថៃ​ចំនួន ៦៣នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

នគរបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំនីតិវិធីបញ្ជូនជនជាតិថៃចំនួន ៧នាក់ ដែលសង្ស័យថាជាមេខ្លោងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស​តាមប្រព័ន្ធ​អនឡាញខុសច្បាប់ទៅកាន់តុលាការខេត្ត បន្ទាប់បានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យបានបញ្ជាក់​នៅថ្ងៃទី២៦ ខែមីនា។

នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ឆ្មក់​ចូល​បង្ក្រាបពីរទីតាំងដែល​ជាប់ពាក់ព័ន្ធនឹង​បទល្មើស​តាមប្រព័ន្ធ​អនឡាញខុសច្បាប់ ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនជាតិថៃ​ចំនួន ៦៣នាក់ ក្នុង​នោះ​មាន​ស្ត្រី ៣០នាក់ និងមានកុមារ ២នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

លោក សិទ្ធិ ឡោះ បានថ្លែងនៅថ្ងៃទី២៦ ខែមីនា ថា ចំពោះជនជាតិថៃចំនួន ៥៦នាក់ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើ និងសហការជាមួយសមត្ថកិច្ចថៃ បណ្តេញទៅកាន់ប្រទេសថៃវិញ ហើយ ៧នាក់ដែលសង្ស័យថាប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចកំពុងរៀបចំនីតិវិធីបញ្ជូនទៅកាន់តុលាការ។

លោក សិទ្ធិ ឡោះ បន្ថែមថា៖ «យើងបានរៀបចំនីតិវិធីបញ្ជូន[៧នាក់ទៅកាន់តុលាការ]ហើយ»

យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមីនា នគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួនពីរ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ឧក្រិដ្ឋជនជនជាតិថៃប្រមាណ ៧ នាក់ នៅក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។

ក្នុងចំណោមជនជាតិថៃទាំង ៦៣នាក់ សមត្ថកិច្ចរកឃើញ ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំសម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង ៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន ៧នាក់ (ស្រី ១នាក់) ជាមេខ្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ»

ជនជាតិថៃចំនួន ៥៦នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀមចំបែបបទបណ្តេញចេញពីប្រទេសកម្ពុជា ផ្អែកតាមសំណូមពរពីអ្នកទាំងនោះ ដោយឡែកចំពោះជនសង្ស័យ ៧នាក់ផ្សេងទៀត កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នគរបាលជាតិ​កម្ពុជា​បាន​ឆ្មក់​ចូល​ឆែកឆេរពីរទីតាំង​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនបរទេស​ចំនួន ២៣០ នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៨ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ការបង្រ្កាបរយៈពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ និងបានរកឃើញជនបរទេសដែលក្នុងនោះ ១២៣នាក់ជាជនជាតិថៃ។

ប៉ូលិសបាននិយាយបញ្ជាក់ថា៖ «ជនបរទេសទាំងនោះកំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ​ដោយមានមេក្លោងជាជនជាតិចិន» ប៉ូលិសបន្តថា អ្នកបោកប្រាស់ត្រូវបានគេចោទប្រកាន់ថារស់នៅ «រស់នៅធម្មតា» និង«ស្ម័គ្រចិត្ត» ទទួលយកការងារខុសច្បាប់៕

61 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម