ប្រភពប្រាក់ចំណូល និងឱកាសការងារ ជាអ្វីដែលមនុគ្រប់គ្នាប្រាថ្នាចង់បាន ហើយដើម្បីសម្រេចនូវបំណងទាំងអស់នេះ គឺអាស្រ័យលើការគិត ឬគំនិតច្នៃប្រឌិត និងភាពអំណត់ព្យាយាម ។
អ្នកចាត់ការទូទៅនៃចម្ការផ្កាឈូករ័ត្នមួយឈ្មោះ ចម្ការផ្កាឈូករ័ត្ន ១៦ ក្បែរច្រកព្រំដែនផ្សារព្រំ ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកស្រី តូច ចន្ធី បានឱ្យដឹងថា ដំបូងឡើយ ការចាប់ផ្ដើមធ្វើចម្ការផ្កាឈូករ័ត្ននេះ គ្រាន់តែជាការសាកល្បងបែបកម្សាន្តប៉ុំណ្ណោះទេ ។
លុះដល់ពេលចេញផ្កា ក៏ស្រាប់តែមានទេសចរមកទស្សនារហូតដល់ទៅរាប់រយនាក់ ហើយក៏ទទួលបានចំណូលរាប់សិបម៉ឺនរៀលដែរ ក្នុងមួយថ្ងៃៗ ដោយទាន់គិតអំពីការដែលអាចលក់គ្រាប់ផ្កាឈូករ័ត្នទៅកាន់ទីផ្សារផងទេ ។
អ្នកស្រី តូច ចន្ធី បន្ថែមដោយមោទកភាពថា ចម្ការផ្កាឈូករ័ត្ន ១៦ ជួយចូលរួមបានមួយចំណែក បន្ថែមលើសក្ដានុពលទេសចរណ៍ធម្មជាតិនៃខេត្តត្បួងពេជ្រប៉ៃលិន ដែលមានស្រាប់ រួមមាន រមណីយ៍ដ្ឋានភ្នំយ៉ាត រមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា និងជ្រោះទឹកធ្លាក់ប្រាំពីរជាន់ភ្នំខៀវ ជាដើម ។
អ្នកស្រី តូច ចន្ធី ក៏បានប្រាប់ ខេមបូចា ដែរ អំពីគម្រោងពង្រីកចម្ការផ្កាឈូករ័ត្នបន្ថែមទៀត ដែលបច្ចុប្បន្នធ្វើតែនៅលើផ្ទៃដីមិនដល់មួយហិកតារផងនោះ និងផែនការអភិវឌ្ឍផ្សេងៗ នៅលើកសិដ្ឋាន មានតាំងពីអាហារដ្ឋានដែលកំដរដោយតន្ត្រី ៕