កម្មវិធីសមាជិកភាពគាំទ្រ

ការគាំទ្ររបស់លោកអ្នកមិនត្រឹមតែបង្កើតភាពប្រសើរឡើងដល់សង្គមដ៏មានន័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបើកឱកាសទៅកាន់កម្មវិធីកម្រិតខ្ពស់ដែលមានការទទួលស្គាល់ និងការចូលរួមកាន់តែទូលំទូលាយផងដែរ។ សូមចូលរួមក្នុងកម្មវិធីសមាជិកភាពរបស់យើង ដើម្បីក្លាយជាអ្នកកសាង អ្នកកៀរគរ និង អ្នកការពារ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

អ្នកកសាង

$ 10
/ប្រចាំខែ
  • ទទួលបានវិញ្ញាបនបត្រថ្លែងអំណរគុណពី CamboJA
  • ទទួលបានអាវយឺត ឬសម្ភារៈផ្សព្វផ្សាយរបស់ CamboJA
  • អាចចូលប្រើរូបថតដើមចំនួន ៣ វីដេអូឃ្លីបចំនួន ៣ និងឯកសារបណ្ណសារ
  • ទទួលបានព្រឹត្តិបត្រព័ត៌មានសង្ខេបប្រចាំសប្តាហ៍
  • ទទួលបានរបាយការណ៍បច្ចុប្បន្នភាពការងារប្រចាំត្រីមាសរបស់ CamboJA

អ្នកកៀរគរ

$ 20
/ប្រចាំខែ
  • ទទួលបានវិញ្ញាបនបត្រថ្លែងអំណរគុណពី CamboJA
  • ទទួលបានអាវយឺត និងសម្ភារៈផ្សព្វផ្សាយរបស់ CamboJA
  • អាចចូលប្រើរូបថតដើមចំនួន ៣ វីដេអូឃ្លីបចំនួន ៣ និងឯកសារបណ្ណសារ
  • ទទួលបានការអញ្ជើញចូលរួមព្រឹត្តិការណ៍ពិសេសរបស់ CamboJA
  • ទទួលបានព្រឹត្តិបត្រព័ត៌មានសង្ខេបប្រចាំសប្តាហ៍
  • ទទួលបានរបាយការណ៍បច្ចុប្បន្នភាពការងារប្រចាំត្រីមាសរបស់ CamboJA
ពេញនិយម

អ្នកការពារ

$ 30
/ប្រចាំខែ
  • ទទួលបានវិញ្ញាបនបត្រថ្លែងអំណរគុណពី CamboJA
  • ទទួលបានអាវយឺត និងសម្ភារៈផ្សព្វផ្សាយរបស់ CamboJA
  • ទទួលបានមាតិកា/អត្ថបទវិភាគផ្តាច់មុខយ៉ាងហោចណាស់ ៣ ដងក្នុងមួយឆ្នាំ
  • អាចចូលប្រើរូបថតដើមចំនួន ៣ វីដេអូឃ្លីបចំនួន ៣ និងឯកសារបណ្ណសារ
  • ទទួលបានការអញ្ជើញចូលរួមព្រឹត្តិការណ៍ពិសេសរបស់ CamboJA
  • ទទួលបានព្រឹត្តិបត្រព័ត៌មានសង្ខេបប្រចាំសប្តាហ៍
  • ទទួលបានរបាយការណ៍បច្ចុប្បន្នភាពការងារប្រចាំត្រីមាសរបស់ CamboJA
  • ទទួលបានរូបថតល្អបំផុតប្រចាំឆ្នាំរបស់ CamboJA
សំនួរទូទៅ

អ្វីដែលអ្នកត្រូវដឹងអំពីការគាំទ្រ CamboJA

១. ហេតុអ្វីបានជា CamboJA ត្រូវការការគាំទ្ររបស់អ្នក?

CamboJA បម្រើដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដោយការពារសេរីភាពសារព័ត៌មាន និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ តាមរយៈវេទិកា CamboJA News យើងផ្តល់ព័ត៌មានសារព័ត៌មានដែលជឿទុកចិត្តបាន មិនលំអៀង និងមានការវិភាគស៊ីជម្រៅ ដែលអាចផ្សាយទៅដល់ទស្សនិកជនរាប់លាននាក់នៅទូទាំងប្រទេស។
ការរាយការណ៍របស់យើងផ្តោតលើបញ្ហាដែលជាប្រយោជន៍សាធារណជន និងមានគោលបំណងធានាថាប្រជាពលរដ្ឋនៅកម្ពុជាអាចទទួលបានព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបាន។ ជាមួយនឹងការគាំទ្រពីអ្នកអាន និងដៃគូ CamboJA News នឹងអាចបន្តផលិតសារព័ត៌មានឯករាជ្យ ការរាយការណ៍បញ្ហានានាពីមូលដ្ឋាន ជូនទស្សនិកជនអាចប្រើប្រាស់ព័ត៌មានដោយសេរីទូទាំងប្រទេសកម្ពុជា។

២. អ្នកណាអាចគាំទ្រ CamboJA បាន?

អ្នកណាក៏ដោយដែលឲ្យតម្លៃលើសារព័ត៌មានឯករាជ្យ និងគាំទ្រសេរីភាពសារព័ត៌មាននៅកម្ពុជា អាចចូលរួមគាំទ្រ CamboJA បាន។ យើងស្វាគមន៍ការគាំទ្រពីបុគ្គលទូទៅ អ្នកអាន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល ដៃគូវិស័យឯកជន និងស្ថាប័នផ្សេងៗ ដែលជឿជាក់លើសារៈសំខាន់នៃសារព័ត៌មានដែលអាចជឿទុកចិត្តបាន និងបម្រើផលប្រយោជន៍សាធារណៈ។

៣. តើខ្ញុំអាចគាំទ្រ CamboJA ដោយរបៀបណា?

អ្នកអាចគាំទ្រ CamboJA ដោយជ្រើសរើសជម្រើសបរិច្ចាគដែលអ្នកពេញចិត្ត—រួមមានការបរិច្ចាគក្នុងស្រុក ប្រសិនបើអ្នកស្ថិតនៅក្នុងប្រទេសកម្ពុជា ឬការបរិច្ចាគអន្តរជាតិ ប្រសិនបើអ្នកគាំទ្រពីក្រៅប្រទេស។ សូមបញ្ចូលព័ត៌មានដែលត្រូវការ និងបញ្ចប់ការបរិច្ចាគតាមរយៈវិធីបង់ប្រាក់ដែលមានស្រាប់។

៤. តើការគាំទ្ររបស់លោកអ្នកបានយកទៅប្រើប្រាស់នៅទីណា?

ការបរិច្ចាគរបស់លោកអ្នកគាំទ្រដល់ការដំណើរការនៃកម្មវិធីនានារបស់ CamboJA ជាពិសេសវេទិកា CamboJA News ដើម្បីរក្សាអោយមានសារព័ត៌មានដែលរាយការណ៍ដោយឯករាជ្យនៅកម្ពុជា។
ការគាំទ្ររបស់លោកអ្នកជួយឲ្យមានការរាយការណ៍ព័ត៌មានដែលមិនលំអៀង និងមានការវិភាគស៊ីជម្រៅ ការពារអ្នកសារព័ត៌មានពីការយាយីផ្លូវច្បាប់ ព្រមទាំងការពារសេរីភាពសារព័ត៌មាន ដើម្បីអោយសាធារណៈជនអាចប្រើប្រាស់ព័ត៌មានដែលអាចទុកចិត្តបាន។

៥. តើខ្ញុំអាចចូលរួមបរិច្ចាគបានប៉ុន្មាន?

អ្នកអាចចូលរួមបរិច្ចាគបានតាមចំនួនដែលអ្នកពេញចិត្ត។ រាល់ការរួមចំណែករបស់អ្នកគ្រប់ដុល្លារសុទ្ធតែមានតម្លៃ និងបង្កើតភាពខុសប្លែក។ ការបរិច្ចាគអាចចាប់ផ្តើមពី ១ ដុល្លារអាមេរិក ឬច្រើនជាងនេះ ទាំងក្នុងទម្រង់បរិច្ចាគតែម្តង ឬបរិច្ចាគប្រចាំខែ។

៦. តើខ្ញុំអាចចូលរួមបរិច្ចាគបានដោយរបៀបណា?

សម្រាប់ការបរិច្ចាគក្នុងប្រទេស អ្នកអាចបរិច្ចាគតាមរយៈការស្កេន QR code ឬការផ្ទេរប្រាក់តាមគណនេយ្យធនាគារដោយផ្ទាល់។
សម្រាប់ការបរិច្ចាគពីក្រៅប្រទេស អ្នកអាចបរិច្ចាគតាមរយៈ GlobalGiving ឬតាមរយៈលេខកូដ SWIFT/BIC ដោយជ្រើសរើសការបរិច្ចាគម្តង ឬការបរិច្ចាគប្រចាំខែ រួមទាំងការបរិច្ចាគជាប្រចាំ (recurring donation) ផងដែរ។ ជម្រើសជាប្រចាំខែនេះ ក៏អាចប្រើបានសម្រាប់អ្នកគាំទ្រនៅកម្ពុជាដែលប្រើកាត Visa ផងដែរ។

៧. តើខ្ញុំអាចក្លាយជាសមាជិកគាំទ្ររបស់ CamboJA ដោយរបៀបណា?

អ្នកអាចក្លាយជាសមាជិកគាំទ្ររបស់ CamboJA ដោយចូលរួមជ្រើសរើសកម្រិតបរិច្ចាគប្រចាំខែមួយក្នុងចំណោមជម្រើសដែលមានខាងលើ។ ការគាំទ្រប្រចាំខែរបស់លោកអ្នកនឹង ជួយធានាការបន្តរក្សាអោយមាន សារព័ត៌មានឯករាជ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
កម្រិតសមាជិកភាពមានដូចខាងក្រោម៖

  • USD 10/ខែ – Builder (អ្នកកសាង)
  • USD 20/ខែ – Mobilizer (អ្នកកៀរគរ)
  • USD 30/ខែ – Defender (អ្នកការពារ)
៨. តើខ្ញុំអាចជួយ CamboJA ដោយរបៀបណា?

អ្នកអាចជួយ CamboJA ដោយចែករំលែករឿងរ៉ាវ និងអត្ថបទព័ត៌មានរបស់យើងទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក ព្រមទាំងផ្សព្វផ្សាយការរាយការណ៍របស់យើងនៅលើបណ្ដាញសង្គម។
ការគាំទ្ររបស់លោកអ្នកជួយឲ្យមនុស្សកាន់តែច្រើនទទួលបានព័ត៌មានអំពីបញ្ហាសង្គមសំខាន់ៗនៅកម្ពុជា និងបង្កើនវិសាលភាពនៃសារព័ត៌មានឯករាជ្យ។

៩. តើព័ត៌មានរបស់ខ្ញុំមានសុវត្ថិភាពទេ?

បាទ/ចាស។ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានទូទាត់ទាំងអស់ដែលអ្នកផ្តល់ ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពនិងរក្សាទុកជាអាថ៌កំបាំងយ៉ាងតឹងរ៉ឹង។ CamboJA ធានាថាទិន្នន័យរបស់អ្នកត្រូវបានការពារ និងប្រើប្រាស់តែសម្រាប់គោលបំណងក្នុងការដំណើរការការគាំទ្រ ឬការបរិច្ចាគរបស់អ្នកប៉ុណ្ណោះ។

១០. ហេតុអ្វីបានជាខ្ញុំត្រូវផ្តល់ឈ្មោះ និងព័ត៌មានលម្អិត?

ឈ្មោះ និងព័ត៌មានលម្អិតរបស់អ្នកត្រូវការសម្រាប់ការគ្រប់គ្រងការគាំទ្ររបស់អ្នក ដើម្បីដំណើរការការបរិច្ចាគឲ្យបានត្រឹមត្រូវ ផ្តល់ព័ត៌មានថ្មីៗជូនអ្នក និងរក្សាទំនាក់ទំនងជាមួយអ្នកអំពីការងារ និងលទ្ធផលរបស់ CamboJA។

១១. តើខ្ញុំអាចទទួលបានការសងប្រាក់វិញបានទេ?

សូមអភ័យទោស យើងមិនអាចដំណើរការការសងប្រាក់វិញបានទេ បន្ទាប់ពីការបរិច្ចាគត្រូវបានធ្វើរួច។