សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កញ្ញា ឈឹម ស៊ីថរ

កញ្ញា ឈឹម ស៊ីថរ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយពីបានស្ដាប់សាលក្រមរួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

មេដឹកនាំសហជីព ឈឹម ស៊ីថរ ទទួលពានរង្វាន់ Per Anger​ Prize សម្រាប់ការតស៊ូដើម្បីសិទ្ធិ​កម្មករ

ទោះបីកំពុងជាប់​ឃុំក្នុងពន្ធនាគារក្ដី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្ដល់​ជូន​នូវ​ពានរង្វាន់​ Per Anger Prize ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែមេសា សម្រាប់​ការប្ដេជ្ញាចិត្តរបស់កញ្ញាក្នុងការតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស​នៅកម្ពុជា ។
រថយន្តពន្ធនាគារដឹក កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញពីសាលាឧទ្ធរណ៍ភ្នំពេញ បន្ទាប់ពីសវនាការពេលព្រឹករួច នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមលើមេដឹកនាំសហជីព​ណាហ្គាវើលដ៍​ពាក់ព័ន្ធនឹងសំណុំរឿងញុះញង់

សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង​ទុកជាបាន​ការលើសំណុំរឿងញុះញង់ទៅលើមនុស្ស៩នាក់ រួមទាំងកញ្ញា ឈឹម ស៊ីថរ ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU)​ ដែលធ្វើ​កូដកម្ម​ទាមទារសិទ្ធិការងារ កាលពីចុងឆ្នាំ២០២១។
ប្រធានសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កញ្ញា ឈឹម ស៊ីថរ ជាស្រ្តីទីមួយទទួលពានរង្វាន់សិទ្ធិមនុស្ស ខណៈកំពុងជាប់ឃុំជាលើកទីពីរ

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិ​មនុស្សប្រចាំឆ្នាំ ក្នុងចំណោម១០នាក់ផ្សេងទៀតជុំវិញពិភពលោក ខណៈកញ្ញា កំពុងជាប់ឃុំ​ខ្លួន​ជាលើកទីពីរអស់រយៈពេល១០សប្ដាហ៍មកហើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម