សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កម្ពុជា

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម

អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។
ជនជាតិថៃឈ្មោះ Ekalak Paenoi (C) ជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ (CNRP) លិម គិមយ៉ា ត្រូវបានអមដំណើរតាមឡានប៉ូលិស ដើម្បីដឹកគាត់ទៅកាន់តុលាការព្រហ្មទណ្ឌពីស្ថានីយ៍ប៉ូលិស Chana Songkram ក្នុងទីក្រុងបាងកក។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)

អ្នកបាញ់សម្លាប់លោក លិម គិមយ៉ា សារភាព តែមិនប្រាប់ពីមេ​ខ្លោង​​នៅពីក្រោយ ខណៈគ្មាន​សំណើ​ពី​ប្រទេស​ថៃ​ក្នុង​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ទី​២

កម្ពុជាមិនទាន់ទទួលបានសំណើសុំកិច្ចសហការពីប្រទេសថៃ ដើម្បីស៊ើបអង្កេតជនសង្ស័យទី២ ជាជនជាតិខ្មែរនៅឡើយទេ បន្ទាប់ពីការធ្វើឃាតអតីតសមាជិកសភាកម្ពុជា លោក លិម គិមយ៉ា ដែលជនសង្ស័យជនជាតិថៃ ឈ្មោះ Ekkalak Pheanoim បានសារភាពហើយ។
លោក លិម គិមយ៉ា អតីត​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ AFP ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថត៖ AFP)

ជន​សង្ស័យ​ដែលបាញ់​​សម្លាប់​អតីតសមាជិកសភាខ្មែរមកពី​បក្ស​ប្រឆាំង​​​នៅប្រទេសថៃត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជា

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង២០និង០៥នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥៖ ជនសង្ស័យជា​អតីត​ទាហាន​ជើងទឹកដែលបាញ់សម្លាប់អតីតសមាជិកសភាមកពីអតីតគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ប្រទេស​កម្ពុជា​ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
កម្ពុជាបានបណ្តេញបុរសជនជាតិជប៉ុនចំនួន២៥នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមទូរសព្ទតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)

កម្ពុជាមិនដែលបដិសេធបញ្ហាជួញដូរមនុស្ស ហើយនៅតែប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានរបាយការណ៍បរទេសអំពីប្រទេសកម្ពុជាស្តីពីការជួញដូរមនុស្ស ដែល «មិនសុក្រិត ឬយុត្តិធម៌» ហើយបានបន្ទាបចំណាត់ថ្នាក់នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
ការដាក់ឱ្យប្រើប្រាស់របាយការណ៍ជាតិឆ្នាំ២០២៤ ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច កាលពីថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីមកពីក្រសួងផែនការ អង្គការសហប្រជាជាតិ និងក្រុមជនជាតិដើមភាគតិច។ (រូបភាព៖ CIPO)

របាយការណ៍បង្ហាញពីវឌ្ឍនភាពសម្រាប់ជនជាតិដើមភាគតិច ប៉ុន្តែវិស័យអប់រំ និងសុខភាពនៅតែមានកម្រិត

អក្ខរកម្មភាសាខ្មែរ និងការចូលរៀនរបស់ជនជាតិដើមភាគតិចនៅកម្ពុជាបានបោះជំហានទៅមុខមួយកម្រិតទៀត ប៉ុន្តែនៅតែមានបញ្ហាប្រឈម និងគម្លាតយ៉ាងខ្លាំងនៅក្នុងវិស័យថែទាំសុខភាព និងសិទ្ធិដីធ្លី។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងផែនការ និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA)។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​ពេល​ជួប​ប្រជុំ​នៅ​ប្រទេស​ចិន។ រូប​ថត​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤។

ចិន​សន្យា​គាំទ្រ​កម្ពុជាយ៉ាងពេញទំហឹង​ ប៉ុន្តែ​ការ​ផ្តល់​មូលនិធិ​ព្រែកជីកនៅ​​មិនទាន់​ច្បាស់លាស់

ថ្មីៗពីដំណើរទស្សនកិច្ចនៅប្រទេសចិន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំចិន លោក ស៊ី ជីនពីង បានអះអាង​សារ​ជាថ្មីអំពីទំនាក់ទំនង «រឹងមាំ» របស់ពួកគេ ដោយបានសន្យាកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ​។
វាគ្មិនសំខាន់ៗ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ (មានការអនុញ្ញាតពីអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស)

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីការហាមប្រាមមីន ខណៈការអនុម័តលើការដឹកជញ្ជូនគ្រាប់មីនរបស់សហរដ្ឋអាមេរិកនៅតែដំណើរការ

ដើម្បីដែនដីគ្មានគ្រាប់មីន កម្ពុជាបានដឹកនាំការប្រយុទ្ធជាសាកល ដើម្បីហាមឃាត់មីន ដោយធ្វើជាម្ចាស់ផ្ទះរៀបចំប្រតិភូនៅខេត្តសៀមរាប ដើម្បីប្រារព្ធខួប២៥ឆ្នាំ ចាប់តាំងពីសន្ធិសញ្ញាហាមឃាត់មីនអន្តរជាតិចូលជាធរមាន និងជំរុញឱ្យពិភពលោកគ្មានមីនក្នុងយុគសម័យជម្លោះ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម