- បរិស្ថាន ,
កម្មកររោងចក្រកាត់ដេរកម្ពុជាទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ
បម្រែបម្រួលអាកាសធាតុមិនមែនគ្រាន់តែជាកង្វល់នាពេលអនាគតមួយចំពោះកម្មករកម្មការិនីរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែ វាជាបញ្ហាមួយដែលកំពុងជះឥទ្ធិពលមកលើជីវភាពរស់នៅរបស់ពួកគេនាបច្ចុប្បន្នរួចជាស្រេចហើយ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការ ស៊ី-ដ (NGO-CEDAW) ។