បំណុល និងបញ្ហាស្បៀងអាហារ ដាក់បន្ទុកកាន់តែធ្ងន់លើកម្មករកាត់ដេរដែលបាត់បង់ការងារ

អ្នកស្រី យិន យ៉យ ដែលបានបាត់បង់ការងារនៅរោងចក្រកាលពីឆ្នាំទៅ បាននិយាយថាកង្វល់ធំបំផុតសម្រាប់គ្រួសារអ្នកស្រីគឺ កង្វះអាហារហូបប្រចាំថ្ងៃ។ ឃី សុវុឌ្ឍី

ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ៖ កាល​ពី​ឆ្នាំ​ទៅ​នៅ​​ពេលនេះ អ្នកស្រី យិន យ៉យ គឺ​កំពុង​​រវល់ពិនិត្យគុណភាព​ផលិត​ផល​កាត់​ដេរ​នៅ​ក្នុង​រោង​ចក្រ New Best Global ក្នុងខេត្ត​កំពង់​ស្ពឺ។ ការ​ងារ​ប្រើ​កម្លាំង​មួយ​នេះ អាច​ផ្ដល់ចំណូល​ឲ្យ​អ្នក​ស្រី​២០០​ដុល្លារ​ក្នុង​មួយ​ខែ តែ​អ្វី​ទាំង​នេះ​ត្រូវ​បាន​បាត់បង់​ភ្លាមៗ​ក្នុង​ខែ​កុម្ភៈ បន្ទាប់​ពី​រោង​ចក្រ​បាន​បិទ​ទ្វារ​។​