សហជីពស្នើឲ្យផ្អាកដំណើរការរោងចក្រមួយកន្លែង បន្ទាប់ពីមានកម្មករម្នាក់តេស្តវិជ្ជមានកូវីដ១៩

កម្មករជិះរ៉ឺម៉កត្រឡប់ទៅផ្ទះវិញ ដោយផ្ទុកមនុស្សជាច្រើន នៅឯរោងចក្រជាយក្រុងមួយកន្លែង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ បញ្ញា ឆព័ណ្ណ

មន្ត្រីបាន​ឲ្យ​ដឹងកាលពី​ថ្ងៃអង្គារ​ថា កម្មករ​រាប់រយ​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុងរាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើ​តេស្ត​កូវីដ១៩ បន្ទាប់​ពី​មាន​កម្មករ​ម្នាក់​ត្រូវ​រកឃើញ​ថា​វិជ្ជមាន​វីរុសនេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ទាក់ទង​នឹង​ព្រឹត្តិការណ៍សហគមន៍​២០ កុម្ភៈ ឡើង​ដល់​៣៤០​ករណី​។