កម្មករសំណង់ជាច្រើនប្រឈមនឹងការមិនបើកប្រាក់ឈ្នួលក្នុងវិបត្តិកូវីដ១៩

កម្មករសំណង់កំពុងដាក់សម្ភារៈចេញពីរថយន្តនៅការដ្ឋានសំណង់មួយក្នុងទីក្រុងភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ

លោក មិច សារឿន មិនបានបើកប្រាក់ខែជាច្រើនខែមកហើយ និងបានរស់នៅដោយពឹងផ្អែកលើប្រាក់កម្ចីតិចតួចខ្ចីពីមេកាដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក។ វិបត្តិកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំណង់ ដែលមានកម្មករជិត១៥០ ០០០នាក់។ យ៉ាងណា កម្មករសំណង់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រូបនេះ បានជួបញ្ហាជីវភាពម្ដងទៀតកាលពីខែតុលា កន្លងទៅនេះ។