កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រៀងសុំជំនួយ បន្ទាប់ពីបរាជ័យការស្នើសុំជាច្រើនដង អំឡុងវិបត្តិកូវីដ១៩

បុគ្គលិកក្នុងវិស័យឧហ្សាហកម្មកម្សាន្តដែលបាត់បង់ការងារ បន្ទាប់ពីរដ្ឋាភិបាលបិទKTV និងកាស៊ីណូ ក្រោយពីផ្ទុះជំងឺកូវីដ-១៩នោះ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារកាលពីថ្ងៃទី១០ ខែមិថុនា ដើម្បីដាក់ញត្តិស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ។ បញ្ញា ឆព័ណ្ណ

កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រៀងរកការឧបត្ថម្ភ ដោយចេញបទចម្រៀងមួយកាលពីសប្តាហ៍មុនដែលត្អូញត្អែរថា ពួកគេមិនត្រូវបានគេអើពើ អំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ និងអង្វរសុំជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល។