ប្រាក់ឈ្នួលគោលអប្បបរមាឡើងពីរដុល្លារសម្រាប់ឆ្នាំ២០២២ ខណៈកម្មករ និងសហជីពរិះគន់លើការដំឡើងនេះ

កម្មករនៅរោងចក្រកាត់ដេរមួយកន្លែងនៅជាយរាជធានីភ្នំពេញសម្រាកម៉ោងបាយថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋា​ភិបាល​នៅ​ថ្ងៃ​អង្គារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ដេរ​ស្បែក​ជើង​ចំនួន​ពីរ​ដុល្លារ​បន្ថែម​ទៀត ដែល​ជា​សរុប​ប្រាក់​ខែគោលប្រចាំ​ខែ​ឡើង​ដល់​១៩៤​ដុល្លារ​ ។ ​ការសម្រេច​នេះ​មិន​ទាន់​ធ្វើឲ្យ​​សហជីព និង​កម្មករ ពេញ​ចិត្ត​នៅឡើយ ដោយ​ពួកគេ​ចង់​បាន​តួ​លេខ​ខ្ពស់​ជាង​នេះ​។​