សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កម្មកររោងចក្រ

រូបភាពកម្មករកម្មការិនីនៅរោងចក្រម៉ៅការដេរបន្តខ្នាតតូចមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានអង្គការអុកស្វាម រំលេចក្នុងរបាយការណ៍ស្រាវជ្រាវ ស្តីពី«ការទទួលបានការងារសម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ (ខេមបូចា/ ប៉ា តុងចិន)

អង្គការមួយរកឃើញថា កម្មកររោងចក្រ​ម៉ៅការដេរបន្តទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការរំលោភសិទ្ធិ

កម្មករកម្មការិនីធ្វើការនៅរោងចក្រម៉ៅការដេរបន្ត​ប្រឈមនឹងការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ដោយពួកគេមិនទាន់ទទួលបានការអនុវត្តសិទ្ធិ និងកិច្ចគាំ​ពារសង្គមនៅកន្លែងការងារដូចមានចែងក្នុងច្បាប់នៅឡើយ តែផ្ទុយទៅវិញពួកគេរងការបង្ខំឱ្យធ្វើការលើសម៉ោងពីសំណាក់ថៅកែក្រុមហ៊ុន ទាំងដែលទទួលបានប្រាក់ឈ្នួលទាប។
សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

តំណាងសហជីពតវ៉ាប្រឆាំងអង្គការ​សង់ត្រាល់​ទាក់ទងនឹងរបាយការណ៍ស្ដីពី «ការរឹតត្បិត»​សេរីភាព​សហជីព

សមាជិក​របស់​សហព័ន្ធសហជីព និង​សហជីព​ប្រហែល​៧០​នាក់​បាន​មក​តវ៉ា​នៅ​មុខ​ស្នាក់​ការ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថាសង់ត្រាល់ ក្នុង​រាជធានីភ្នំពេញ បន្ទាប់ពីស្ថាប័ន​មួយ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​និយាយ​ពី​ការ​រឹតត្បិតលើ​សេរីភាព​របស់​តំណាង​សហជីព​។​
កម្មកររោងចក្រ East Crown បោះឆ្នោតជ្រើសរើសតំណាងសហជីពរបស់ពួកគេកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្មកររោងចក្រដែលផ្គត់ផ្គង់ផលិតផលឱ្យ Puma បាត់បង់ការងារជាថ្មី ដោយចោទថាកើតចេញពីការរើសអើងសហជីព

កម្មករ​ចំនួន​១៣​នាក់​ដែល​បម្រើ​ការ​នៅ​រោចក្រ​ផ្គត់​ផ្គង់​ផលិត​ផល​ឱ្យ​ក្រុម​ហ៊ុន​ Puma បាន​បាត់​បង់ការងារ​ក្រោយពីបាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហជីព​កាលពី​ដើម​ឆ្នាំនេះ​។​
រថយន្តប្រភេទទេសចរណ៍ចតនៅខាងក្រៅរោងចក្រ 7NG ដោយរង់ចាំដឹកកម្មកររោងចក្រ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

គោលនយោបាយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពកម្មកររោងចក្រ ប៉ុន្តែអ្នកបើកបររថយន្តត្រូវជាប់បំណុលវ័ណ្ឌក

លោក វី ​បាន​​បញ្ជាក់​​ថា​៖ «​ខ្ញុំ​បាន​ខ្ចី​ធនាគារ​ជិត២ម៉ឺន​ដុល្លារ ហើយ​បង់​​ឱ្យ​ធនាគារ​​​​ជិត៥០០​ដុល្លារ​​​ក្នុង​មួយ​ខែដើម្បី​ប្តូរ​ពី​ឡាន​កូរ៉េ​​ទៅ​ឡានទេសចរណ៍​​»​។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយមេដឹកនាំសហជីព និងសមាជិកសហជីព មកពីរោងចក្រចំនួន៣ ដែលត្រូវថៅកែបញ្ឈប់ពីការងារស្ដីពីការរើសអើងសហជីពនៅក្នុងរោងចក្រ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កម្មកររោងចក្រកាត់ដេរ និងដេរស្បែកជើង១៥នាក់ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោយបង្កើតសហជីព

ថ្នាក់ដឹកនាំសហជីព និងកម្មករចំនួន១៥នាក់ ដែលបម្រើការងារនៅតាមបណ្ដា​រោងចក្រ​ចំនួន​បី ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារទាំងមិនទាន់ចប់កុងត្រា បន្ទាប់ពីពួកគេ​ទាំងនោះ​បានចងក្រងបង្កើតជាសហជីពឯករាជ្យនៅតាមរោងចក្រដើម្បីរក្សា និងការពារ​ប្រយោជន៍​ជូន កម្មករដែលស្របទៅតាមច្បាប់ការងារ។
កម្មកររោងចក្រ ឃែនធើរេន អឹភែរឹល បោះតង់ដេកយាមនៅមុខរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រ ឃែនធើរេន ដេកយាមមុខរោងចក្រជិត៤ខែស្នើក្រសួងការងារជួយដោះស្រាយបញ្ចប់វិវាទ

កម្មកររោងចក្រ ឃែនធើរេន ដែលធ្វើការតវ៉ាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋនានាព្រមទាំង​ដេកយាមមុខរោងចក្រជារៀងរាល់យប់អស់រយៈពេលជិត៤ខែ​មកនេះ ស្នើឱ្យ​ក្រសួង​ការងារ​​ដោះស្រាយបញ្ចប់វិវាទ បន្ទាប់ពីថៅកែរោងចក្របិទទ្វារ។ 
កម្មករនៃរោងចក្រ ខេន ស្ព័តស៊ូ ក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផ្ដុំធ្វើកូដកម្មអហិង្សា ក្បែររបងរោងចក្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កម្មកររោងចក្រជិត៤ពាន់នាក់ធ្វើកូដកម្ម ខណៈតំណាងសហជីព៣នាក់ត្រូវបានចាប់ខ្លួន

កម្មករ កម្មការិនីជិត៤ពាន់នាក់ដែលបម្រើការនៅក្នុង​រោងចក្រ ខេន ស្តតស៊ូ ស្ថិតក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នា​កូដកម្ម​នៅ​ថ្ងៃអង្គារនេះ​ ​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​ការងារ​ចំនួន៣៥​ចំណុច។ ទន្ទឹមនឹងការធ្វើកូដកម្ម​នេះ តំណាងសហជីពចំនួន៣នាក់ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនផង​ដែរកាលពីល្ងាចថ្ងៃចន្ទនិង​ព្រឹកថ្ងៃអង្គារ។
ក្រុមកម្មករហូបបាយថ្ងៃត្រង់ ខណៈអ្នកខ្លះបានលើករូបថតនាយករដ្ឋមន្ត្រីនិងភរិយារបស់គាត់នៅក្នុងបរិវេណរោងចក្រកាត់ដេរសំលៀកបំពាក់ឃែនធើរេន អឹបភែរឹល(ខេមបូឌា)។ រូបថតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/វ៉ា សុភានុត

កម្មកររោងចក្រឃែនធើរេននាំគ្នាទៅយាមនៅរោងចក្រកុំឱ្យមានការដឹកជញ្ជូនសម្ភារៈចេញ

ក្រុមកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន អឹបភែរឹល(ខេមបូឌា) ប្រមូលគ្នា​ទៅយាមទាំងពេលយប់និងពេលថ្ងៃក្នុង

ព័ត៌មានថ្មី

អត្ថបទពេញនិយម