កម្មករមានទាំងកុមារផងប្រថុយធ្វើការនៅចម្ការចេកដែលប្រើថ្នាំគីមីមានគ្រោះថ្នាក់

កម្មករមកដល់ចម្ការចេករបស់ក្រុមហ៊ុនវៀតណាម Thagrico ដែលមានទីតាំងក្នុងស្រុកលំផាត់ ខេត្តរតនគិរី នាខែតុលា ឆ្នាំ២០២១។ (រូបថត៖ស៊ុន ណារិន)

ស្រុកលំផាត់ ខេត្តរតនគិរី៖  «ខ្ញុំ​មាន​ជំងឺ​ក្រពះ និង​ពោះវៀន​ច្រើន​ឆ្នាំ​​ហើយ​ តាំងពី​ខ្ញុំ​ធ្វើការ​នៅ​ចម្ការ​ចេក។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​វា​មក​ពី​ជាតិ​គីមី​នោះទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី សយ ស្រីភឿន ដែលទើបត្រឡប់មកពីមន្ទីរពេទ្យហើយ​ដៃមិនទាន់ដោះខ្សែសេរ៉ូមចេញនៅឡើយ។

ប្រាក់ឈ្នួលគោលអប្បបរមាឡើងពីរដុល្លារសម្រាប់ឆ្នាំ២០២២ ខណៈកម្មករ និងសហជីពរិះគន់លើការដំឡើងនេះ

កម្មករនៅរោងចក្រកាត់ដេរមួយកន្លែងនៅជាយរាជធានីភ្នំពេញសម្រាកម៉ោងបាយថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋា​ភិបាល​នៅ​ថ្ងៃ​អង្គារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ដេរ​ស្បែក​ជើង​ចំនួន​ពីរ​ដុល្លារ​បន្ថែម​ទៀត ដែល​ជា​សរុប​ប្រាក់​ខែគោលប្រចាំ​ខែ​ឡើង​ដល់​១៩៤​ដុល្លារ​ ។ ​ការសម្រេច​នេះ​មិន​ទាន់​ធ្វើឲ្យ​​សហជីព និង​កម្មករ ពេញ​ចិត្ត​នៅឡើយ ដោយ​ពួកគេ​ចង់​បាន​តួ​លេខ​ខ្ពស់​ជាង​នេះ​។​

រោងចក្រជាច្រើនបិទទ្វារធ្វើឲ្យកម្មករបាត់បង់ចំណូល និងជួបការលំបាកអំឡុងពេលបិទខ្ទប់

កម្មករឈរនៅរានហាលមុខបន្ទប់ជួលរបស់ពួកគេនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ដែលជាតំបន់ក្រហមមានការល្បាតតឹងរ៉ឹងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកបានថ្លែងថា៖ «ខ្ញុំមិនទាន់ទទួលបានប្រាក់ខែដំបូងនៅឡើយទេ ហើយយើងសង្ឃឹមថា នឹងទទួលបានប្រាក់ខែអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំទើបតែទទួលបានជំនួយ ជាស្បៀងអាហារខ្លះ ពីម្ចាស់ផ្ទះជួល ហើយមិនទាន់ទទួលបានជំនួយពីអាជ្ញាធរនោះទេ»។