កម្មករជាង១៦០០នាក់ មកពីរោងចក្រកាត់ដេរចំនួន២០៦ ឆ្លងជំងឺកូវីដ១៩

មន្ត្រីសុខាភិបាលកំពុងយកសំណាកកម្មករនៅសហគ្រាស ឌីន ហាន សម្រាប់ធ្វើតេស្តកូវីដ១៩ បន្ទាប់ពីកម្មករជាច្រើនមានវិជ្ជមានកូវីដ១៩ ថ្ងៃទី៨ ខែមសា ឆ្នាំ២០២១។ បញ្ញា ឆព័ណ្ណ

យោងតាម​មន្ត្រីជាន់ខ្ពស់ក្រ​សួង​ការងារ​បានឲ្យដឹងថា កម្មករ​រោងចក្រ​កាត់​ដេរ​ឆ្លងជំងឺ​កូវីដ១៩​​ មានចំនួន​ច្រើន​​ក្នុង​ចំណោម​ករណី​ឆ្លងសរុប​​នៅ​កម្ពុជា ដោយ​គិត​មក​ដល់ពេល​នេះ​មានកម្មករឆ្លងចំនួន ​១ ៦៧៣​នាក់ មក​ពី​រោង​ចក្រ​ចំនួន២០៦ ​ចាប់តាំង​ពី​ការ​ផ្ទុះ​រាល​ដាល​ក្នុង​ព្រឹត្តិ​ការណ៍សហគមន៍​​២០ កុម្ភៈ។ បន្ថែម​ពី​នេះ​កម្មករ​ជាង​១៧ ០០០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក និង​តាម​ដាន​សុខភាព​បន្ទាប់ពី​បាន​ប៉ះពាល់​ផ្ទាល់ជា​មួយ​អ្នកវិជ្ជមាន​កូវីដ១៩​។​

កម្មករនៅតែមិនទាន់បានទទួលប្រាក់ឈ្នួល ខណៈការដេញថ្លៃលក់សម្ភារៈរោងចក្របរាជ័យជាថ្មី

កម្មករប្រហែល២០០នាក់បានដើរក្បួនទៅកាន់សាលាដំបូងខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកកក្កដា ដើម្បីដាក់ញត្តិស្នើឲ្យតុលាការដកបណ្ដឹងរាំងពួកគេមិនឲ្យទទួលបានប្រាក់ឈ្នួលពីអតីតថៅកែរោងចក្រ។ បញ្ញា ឆព័ណ្ណ

កម្មករជាង១០០០នាក់ មកពីរោងចក្រចំនួនពីរដែលបានបិទទ្វារ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ពីរឿងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ទាប់ពីការដាក់ឲ្យដេញថ្លៃសម្ភារៈរោងចក្រជាលើកទីពីរធ្វើឡើងមិនបានសម្រេច កាលពីថ្ងៃពុធកន្លងទៅ។

កម្មករសង្ឃឹមពីការបញ្ចប់ជម្លោះជិតមួយឆ្នាំពាក់ព័ន្ធនឹងការបិទរោងចក្រនៅខេត្តកណ្តាល

កម្មករប្រមាណពីររយនាក់ធ្វើដំណើរទៅកាន់តុលាការខេត្តកណ្តាល នៅក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកក្កដា ដើម្បីដាក់ញ្ញត្តិស្នើឲ្យតុលាការលុបចោលដីការក្សាការពារ ដែលរារាំងពួកគេមិនឲ្យទទួលបានសំណងពីម្ចាស់រោងចក្រ។ បញ្ញា ឆព័ណ្ណ

កម្មករ​ជាង​មួយ​ពាន់​នាក់​មក​ពី​រោងចក្រ​កាត់ដេរ Dignity Knitter និង​​រោងចក្រ ECO Base Factory មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​នោះ​ទេ​ ដែលមានរយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់​ពី​​ម្ចាស់​រោងចក្រ​បាន​បង្កក​ទុក​​ប្រាក់​ខែ​របស់​ពួកគេ និង​បាន​បិទ​រោងចក្រ​ក្រោយ​មក។ ម្ចាស់​រោងចក្រ​ទាំង​ពីរ​​ខាង​លើ​បាន​កាត់បន្ថយ​ការងារ​ និង​មិនបាន​បើកប្រាក់ឈ្នួល​ទៅ​ឲ្យ​កម្មករ​​កាល​​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​ផ្អាក​ការងារ​អស់រយៈពេល​បី​ខែ​ចាប់តាំង​ពី​ខែ​មីនា​​ឆ្នាំ​នេះ​មក រោងចក្រ​ត្រូវ​បាន​បិទ​ដំណើរការ​ជា​ស្ថាពរ​។ រោងចក្រ​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ ឬ​បិទ​ទ្វារ​ដោយសារ​តែ​​វិបត្តិ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​បាន​ប៉ះពាល់​ទៅ​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​លើ​ពិភពលោក។ ​លោក ភិន សុភា តំណាង​សហជីព​នៅ​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែល​ប្រចាំ​ការ​នៅ​រោងចក្រ​ Dignity Knitter អស់រយៈពេល​១៤​ឆ្នាំ​មក​នេះ បាន​និយាយ​ថា អនុប្រធាន​តុលាការ​ខេត្ត​កណ្តាល​ លោកស្រី ពេជ្រ ម៉ារ៉ែន និង​អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ បាន​ជួប​ជាមួយ​នឹង​កម្មករ និង​តំណាង​រោងចក្រ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា។ លោក សុភា បាន​ថ្លែង​​ថា ឥឡូវ​នេះ​ ក្រុមហ៊ុន​​ពី​អឺរ៉ុប​មួយ​កំពុង​វាយតម្លៃ និង​ដាក់​ដេញថ្លៃ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ ដែល​នឹង​ត្រូវ​យក​ទៅ​ផ្តល់ម្ចាស់បំណុល និង​កម្មករ។ លោក​សុភា​បាន​និយាយ​ថា៖ «អ៊ីចឹង​ ពួកគេ​ត្រូវ​ការ​ពេល​ដើម្បី​វាយតម្លៃ​លម្អិត ពីព្រោះ​ថា ប្រសិន​បើ​យើង​ចង់​ឲ្យ​ឆាប់រហ័ស​ជាង​នេះ យើង​នឹង​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ នៅ​ពេល​ដែល​ពួកគេ​លក់​ យើង​នឹង​ទទួល​បាន​តម្លៃ​ថោក»។ លោក​បាន​បន្ត​ថា […]