ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថា ករណីបែកធ្លាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់អធិការខណ្ឌកំបូលគឺជារឿងប៉ែងជើងគ្នា
ស្នងការនគរបាលរាជធានីភ្នំពេញថា ករណីបែកធ្លាយលិខិតប្ដឹងអធិការខណ្ឌកំបូល គឺជារឿងបុគ្គល និងកំពុងចុះស៊ើបអង្កេតដើម្បីចាត់វិធានការ ខណៈសង្គមស៊ីវិលចាត់ទុកថា វាជារឿងមិនប្រក្រតី និងជាអំពើពុករលួយ និងស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមការស៊ើបអង្កេតដើម្បីពង្រឹងប្រព័ន្ធច្បាប់មានចែងជាធរមាន។