កសិករមួយចំនួននៅស្រុកស្អាងបន្ថយការដាំបន្លែ៨០ភាគរយ

ដីចម្ការដែលកសិករទុកចោល នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។រូបកសិករផ្តល់ឲ្យ

កសិករនៅឃុំទឹកវិល ស្រុកស្អាង លោក ហាក់ សុភាព ថ្លែងថា លោកដាំបន្លែលើផ្ទៃដី២ហិកតា រួមមានខ្ទឹមស្លឹក និងបន្លែរួមផ្សំផ្សេងទៀត។​ លោកថា បើគិតតែត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ លោកខាតបង់លើការដាំបន្លែប្រមាណ៥០០០ដុល្លារទៅ៦០០០ដុល្លារ ដោយសារដាំបានហើយមិនមានទីផ្សារ។​