
កាកសំណល់កាត់ដេរពី Walmart, Disney និងម៉ាកយីហោធំៗផ្សេងទៀត បន្តត្រូវបានគេប្រើប្រាស់ដើម្បីដុតឡឥដ្ឋនៅកម្ពុជា
នៅក្នុងសិប្បកម្មឡឥដ្ឋមួយ ក្នុងខេត្តកណ្តាល សំណល់កាត់ដេររបស់រោងចក្រ ដែលជាក្រណាត់មិនត្រូវបានប្រើប្រាស់ក្រោយពីសេសសល់ពីការផលិតសម្លៀកបំពាក់ បានហៀរចេញពីថង់សំរាម ដែលគេតម្រៀបជាជួរតាមបណ្តោយឡឥដ្ឋ។ កុមារមួយក្រុម ដែលជាកម្មករឡឥដ្ឋ លេងជាមួយគំនរសំរាម ដែលមានស្លាកសញ្ញាពីម៉ាកសម្លៀកបំពាក់អន្តរជាតិល្បីៗដូចជា Adidas, Reebok និង Disney ជាដើម។