សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: កាត់ទោស

ពន្ធនាគារ​ខេត្តកណ្តាល ដែលជា​សកម្មជន​នយោបាយ​ពីរ​នាក់​ក្នុង​ចំណោម​៦​នាក់​នៅតែ​ជាប់ឃុំ​ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​មកពី​ប្រទេស​ថៃ​។ (ខេមបូចា/ ព្រីងសំរាំង)

សកម្មជន​កម្ពុជា៦​នាក់​ដែល​បញ្ជូន​ពី​ប្រទេស​ថៃ ត្រូវបាន​ចោទ​ប្រកាន់ពីបទ​ក្បត់​ជាតិ

កម្ពុជា​បាន​ចោទ​ប្រកាន់​សកម្មជន​នយោបាយ​ប្រាំមួយ​នាក់​ពី​បទ​ក្បត់ជាតិ ក្រោយ​ពី​បញ្ជូន​ពួកគេ​ពី​ប្រទេស​ថៃ ជា​ចំណាត់ការ​ដែល​សាច់ញាតិ និង​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​លើកឡើង​ថា ​ជា​ការ​កាត់ទោស​ឆ្លង​ព្រំដែន។
លោក នី ណាក់ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និងញុះញង់។ ​រូបថត៖ ​ហ្វេសប៊ុក​របស់​លោក នី ណាក់។

លោក នី ណាក់ អាចនឹងត្រូវកាត់ទោសធ្ងន់ធ្ងរបន្ថែមទៀត លើសំណុំរឿងបរិហាកេរ្តិ៍ និងញុះញង់ លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងអ្នករិះគន់រាជរដ្ឋាភិបាល លោក នី ណាក់ ដែលត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលការចោទប្រកាន់នេះធ្វើឡើង ក្រោយលោក បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបុគ្គលម្នាក់ឈ្មោះ ហេង សួរ បានទទួលដី៩១ហិកតានៅខេត្តកំពតពីរដ្ឋាភិបាល។
សមត្ថកិច្ចចាប់ខ្លួនកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារប្រាំមួយឆ្នាំកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជា​ច្រាន​ចោលការរិះគន់របស់​អង្គការ​សហប្រជាជាតិ​ដែលថា «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ» លើ​សកម្ម​ជន​មាតាធម្មជាតិ

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​​ទាត់​ចោល​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ លោក Thameen Al-Kheetan ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«​ពិនិត្យលើ​បទចោទឡើងវិញ» ចំពោះ​សកម្មជន​បរិស្ថាន​​ចលនា​មាតាធម្មជាតិ ដោយថា​វាគឺ​ជា «ការរើសអើងយ៉ាងខ្លាំង» ចំពោះ​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា​។​
លោក អ៊ុត ជឿន (ស្ដាំ) សមាជិកគណបក្សឆន្ទៈខ្មែរ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាស្រុកមោងប្ញស្សី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មុនពេលលោកត្រូវបានតុលាការខេត្តបាត់ដំបងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំពីបទរួមគំនិតក្បត់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីទើបជាប់ឆ្នោតថ្មីត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទ«រួមគំនិតក្បត់»

លោក អ៊ុត ជឿន សមាជិកក្រុមប្រឹក្សាស្រុកមោង​ប្ញស្សីដែលទើបជាប់ឆ្នោតថ្មីមកពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំពីរឆ្នាំពីបទ«រួមគំនិតក្បត់» ដែលជាប់​ពាក់ព័ន្ធនឹងដំណើរ​វិលត្រឡប់មិន​បាន​សម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំ​គណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍នឹង​​​បើក​សវនាការលើ​បណ្តឹង​ទាស់របស់លោក កឹម សុខា នៅ​ចុងខែ​មករា

សាលាឧទ្ធរណ៍ភ្នំពេញ​នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍​របស់លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ជុំវិញ​ការផ្តន្ទាទោស​លោក​ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​ នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​ថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។
អតីតសកម្មជននិងសមាជិកគណបក្សសង្គ្រោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់សាលក្រមក្នុងសំណុំរឿងរបស់ពួកគេ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អតីតមេដឹកនាំ និងសកម្មជនCNRPជិត៤០នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់៧ឆ្នាំពីបទ «រួមគំនិតក្បត់»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​​បាន​ផ្តន្ទា​ទោសអតីត​មន្ត្រី​ជាន់ខ្ពស់​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣៦​នាក់​ពី​បទ​រួម​គំនិត​ក្បត់​ ​ដោយ​ផ្ដន្ទាទោស​ពួកគេ​ឲ្យ​​​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​៧​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​មិន​សម្រេច​​ក្នុង​ការ​ជួយ​លោកស្រី មូរ សុខហួរ ​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិឲ្យ​ត្រឡប់​មក​កម្ពុជា​​វិញ​កាល​ពី​​ខែ​មករា ឆ្នាំ​២០២១។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (ស្តាំ) ឈរនៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើមន្ត្រីអាដហុកប្រាំរូប

តុលាការកំពូលនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់ការផ្តន្ទាទោសពីបទសូកប៉ាន់កាលពីឆ្នាំ ២០១៨ លើអតីតមន្ត្រីនិងបុគ្គលិកបច្ចុប្បន្ន​ទាំង​​ប្រាំរូប​របស់​សមាគមសិទ្ធិមនុស្សអាដហុក ដោយបញ្ចប់ទាំង​ស្រុង​លើ​ដំណើរការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអ្នករិះគន់ថាមិនមាន​ភស្តុតាងគ្រប់គ្រាន់ដើម្បី​គាំ​ទ្រ​ការចោទប្រកាន់នេះ។
លោក ខៀវ សំផន មេដឹកនាំចុងក្រោយនៃរបបខ្មែរក្រហមដែលត្រូវបានកាត់ទោសដោយសាលាក្តីខ្មែរក្រហម ស្តាប់សាលក្រមក្នុងសវនាការចុងក្រោយរបស់លោកនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។ (រូបភាព៖ ECCC)

សាលាក្តីខ្មែរក្រហមបិទបញ្ចប់ បន្ទាប់ពីកាត់ទោសលើមេដឹកនាំខ្មែរក្រហមចុងក្រោយពី​បទប្រល័យពូជសាសន៍

សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីថ្ងៃ​ព្រហស្បតិ៍បានប្រកាសសាលក្រមចុងក្រោយរបស់ខ្លួនប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់របប​ ប៉ុល ពត ដោយតម្កល់ការផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ និងទោសព្រហ្មទណ្ឌផ្សេង​ទៀតប្រឆាំង​នឹង​លោក ខៀវ សំផន ដែលជាមេដឹកនាំចុងក្រោយនៅរស់​រាន​មានជីវិតហើយត្រូវបានកាត់ទោស​ដោយតុលាការ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម