
ក្រសួងការងារកូរ៉េស្នើឱ្យក្រសួងការងារកម្ពុជាកាត់បន្ថយពលករនិងពិនិត្យឱ្យបានត្រឹមត្រូវមុនបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ
ក្រសួងការងារកូរ៉េដាក់សំណើរមកក្រសួងការងារខ្មែរឱ្យកាត់បន្ថយពលករ និងត្រូវរៀបចំឱ្យបានល្អប្រសើរមុននឹងបញ្ជូនទៅធ្វើការ បន្ទាប់ពីពលករខ្មែរចាកចេញពីប្រទេសកូរ៉េដោយអ្នកខ្លះមិនជូនដំណឹងដល់ថៅកែ ខណៈអ្នកនាំពាក្យក្រសួងការងារកម្ពុជាថាកំពុងដោះស្រាយបញ្ហារឿងពលករជាមួយភាគីកូរ៉េដើម្បីបានបញ្ជូនពលករធម្មតាវិញ។