សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កាប់ឆ្ការ

មន្ត្រីបរិស្ថានខេត្តសៀមរាបបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពីបទរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនពលរដ្ឋម្នាក់បណ្ដោះអាសន្ននៅថ្ងៃទី៦ ខែកក្កដា ក្រោយពីក្រុមទាហានភាគភូមិ៤ និងមន្ត្រីបរិស្ថានបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា រុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិឃុំកន្ទួត ស្រុកស្វាយលើ ខណៈសង្គមស៊ីវិល និងក្រុមគ្រួសារថា​ ការប្រើប្រព័ន្ធតុលាការមិនអាចដោះស្រាយវិវាទដីធ្លីបាននោះទេ។
លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីទន្ទ្រានយកដីជម្រកសត្វព្រៃភ្នំឱរ៉ាល់

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ដោយ​បានទន្រ្ទានដី ជម្រសត្វព្រៃភ្នំឱរ៉ាល់៤២០ហិកតា ពុះឡូតិ៍ចែកដី ឱ្យពលរដ្ឋដែលជាដីតំបន់ការ​ពារដោយអនុក្រឹត្យ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម