សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កាប់ទន្ទ្រាន

សកម្មភាពបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាត រយ:ពេល៣ថ្ងៃផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ។

បណ្ដាញសហគមន៍ព្រៃឡង់ រកឃើញ​បទល្មើសកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង៣០ហិកតា

បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បាន​ប្រទះ​ឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំង​ចំនួន​​ជាង៣០ហិកតា ចាប់​ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។
ប្រជាសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយចុះដកបង្គោលដែលអ្នកទន្រ្ទានបានដាំស្ថិតនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបថតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ក្នុងខេត្តកោះកុងរិះគន់ថាអាជ្ញាធរបានគប់គិតគ្នាជាប្រព័ន្ធបណ្តោយឱ្យមានការកាប់ទន្ទ្រានព្រៃកោងកាងអស់រាប់រយ​ហិកតា

ប្រជាសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានអះ​អាងថា អាជ្ញាធរបានគប់គិតគ្នាជាប្រព័ន្ធបណ្តាល​ឱ្យមានការកាប់ទន្ទ្រានព្រៃ​កោងកាងអស់​ប្រមាណ​២០០ហិកតា​ ខណៈប្រធាន​មន្ទីរ​បរិស្ថាន​ថា​លោកមិនទាន់បានដឹងពីបញ្ហាការ​កាប់​ទន្ទ្រានព្រៃកោងកាងនៅឡើយទេ។
ដីព្រៃសហគមន៍ភ្នំសេះ ដែលរងការកាប់ឆ្ការយកធ្វើជាដីចម្ការ និងដាក់លក់ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរកណ្ដៀសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ រូបថតក្នុងឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ

ព្រៃសហគមន៍ភ្នំសេះរងការកាប់ទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋអះអាងថា អាជ្ញាធរមិនអើពើក្នុងការទប់ស្កាត់

ពលរដ្ឋសហគមន៍ភ្នំសេះ អះអាងថាដីព្រៃសហគមន៍​ប្រមាណ៣ពាន់ហិកតា ស្ទើរតែបាត់បង់​ទាំងស្រុងហើយមកទល់បច្ចុប្បន្ននេះ ដោយសារតែអ្នកមានអំណាចមួយចំនួន​ជួលពលរដ្ឋ​កាប់​ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដោយសារតែភាពអសកម្មរបស់អាជ្ញាធរ​ក្នុងការ​បង្រ្កាបបទល្មើសទាំងនោះ។
សកម្មភាពជនល្មើសកំពុងបូមខ្សាច់ចាក់ដីបំពេញលើដីព្រៃលិចទឹករបស់សហគមន៍នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបភាពកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ក្នុងខេត្តកោះកុងស្នើឱ្យអាជ្ញាធរចាត់វិធានការលើ​ជនល្មើសដែលកាប់ទន្ទ្រានយកដីព្រៃលិចទឹក

ព្រៃលិចទឹកក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងរបស់រដ្ឋស្ថិតនៅឃុំដងពែង និង​ឃុំ​ស្រែអំបិល ស្រុកស្រែអំបិលចំនួន ៨៥៩ហិកតា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ​លួច​កាប់​ទន្ទ្រាន​យកមួយចំនួន​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ ខណៈប្រជាសហគមន៍អំពាវនាវឱ្យអាជ្ញាធរ និងមន្រ្តី​ជំនាញ​ចាត់​វិធានការតាមច្បាប់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម