សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កាប់បំផ្លាញ

ជនជាតិដើមភាគតិចប្រមាណ ២០០នាក់ តវ៉ានៅក្នុងបរិវេណសាលាស្រុកពេជ្រាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ អាដហុក)

ជនជាតិដើមភាគតិច​ពូនងក្នុងខេត្ត​មណ្ឌលគិរីនាំគ្នាតវ៉ា​ បន្ទាប់ពីមន្ត្រី​បរិស្ថាន​កាប់​បំផ្លាញ​ដើម​កៅស៊ូ​របស់ពួកគេ​

ជនជាតិដើមភាគតិចពូនងប្រមាណ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យអាជ្ញាធរពន្លឿនការចេញបណ្ណកម្មសិទ្ធិសមូហភាពលើដីសហគមន៍ បន្ទាប់ពីមន្ត្រីបរិស្ថានបានកាប់បំផ្លាញចម្ការកៅស៊ូនៅលើដីចម្ការវិលជុំរបស់គ្រួសារជនជាតិដើមភាកតិចក្នុងខេត្តមណ្ឌលគិរី។
ទិន្នន័យផ្កាយរណបរបស់GLADបង្ហាញពីការបាត់បង់ព្រៃឈើនៅតំបន់ការពារនៅទូទាំងប្រទសកម្ពុជាក្នុងឆ្នាំ២០២២។ (លីកាដូ)

រូបភាពពីផ្កាយរណបបង្ហាញថាព្រៃក្នុងតំបន់ការពារត្រូវប្រឈមនឹងការកាប់បំផ្លាញខ្លាំងក្នុងឆ្នាំ២០២២

ទិន្នន័យ​ថ្មី​ពី​​ផ្កាយ​រណប​បង្ហាញ​ថា​តំបន់​ព្រៃ​ស្រោង​របស់​កម្ពុជា​ទទួល​រង​ការ​កាប់​បំផ្លាញ​ខ្លាំង​ជាង​​ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ​តំបន់​ព្រៃ​ការពារ​ធំៗ​ចំនួន​បួន​ និង​ឧទ្យាន​ជាតិ​រង​កា​រ​កាប់​បំផ្លាញ​ច្រើន​ជាង​ឆ្នាំ​២០២១​។​
សកម្មភាពកាប់ឈើជុំវិញវត្តព្រៃមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

សត្វព្រៃច្រើនប្រភេទប្រឈមបាត់ទីជម្រក ដោយសារព្រៃមេត្តាធម្មជាតិរងការកាប់បំផ្លាញ

សត្វព្រៃជាច្រើនប្រភេទប្រឈមនឹងការបាត់បង់ទីជម្រក ដោយសារតែតំបន់ព្រៃមេត្តាធម្មជាតិកំពុងរងការកាប់បំផ្លាញ និងឈូសឆាយទាំងយប់ទាំងថ្ងៃជាច្រើនហិកតាពីប្រជាពលដ្ឋ និងក្រុមគ្រួសាររបស់ទាហានរថក្រោះ។
កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ

តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម