សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ការងារ

ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ស្ថាប័នរដ្ឋ​ធានាឱ្យមានឡាន​ដឹក​កម្មករ​រោងចក្រ​ដែលមានកៅអីអង្គុយ​នៅត្រឹមឆ្នាំ២០២៤ និង​រថយន្តក្រុង​​ឆ្នាំ២០២៧

បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​ជាច្រើន​លើក​ច្រើនសា​ចាប់តាំងពី​ឆ្នាំ២០១៨មក នៅថ្ងៃពុធនេះ ស្ថាប័ន​រដ្ឋ​បាន​ប្ដេជ្ញានឹងធ្វើឱ្យការដឹកជញ្ជូនកម្មករ​មានសុវត្ថិភាពប្រសើរជាងមុននៅទូទាំងប្រទេស ដោយ​តម្រូវ​ឱ្យ​រថយន្តដឹកជញ្ជូន​កម្មករទៅមកកន្លែងការងារ​មាន​កៅអីអង្គុយត្រឹមត្រូវ ដែលជាទូទៅច្រើន​តែជា​ប្រភេទ​រថយន្តទ្រុងដែលគ្មានកៅអី ។ ការដំឡើងកៅអីអង្គុយ​ពេញលេញ​នៅលើរថយន្តដឹកជញ្ជូនកម្មករ​ត្រូវគេរំពឹងថា នឹងអនុវត្ត​ឱ្យបានមុនដំណាច់ឆ្នាំ២០២៤ ។
ជាងជំនាញកំពុងលាងម៉ាស៊ីនត្រជាក់ក្នុងលំនៅដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (ខេបូចា/ព្រីង សំរាំង)

ធនាគារ​ពិភព​លោ​ក​ផ្តល់ឥណទាន​៤០​លាន​ដុល្លារសម្រាប់​គម្រោង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​​ពល​រដ្ឋ​កម្ពុជា

ធនាគារពិភព​លោក​ (World Bank) បាន​អនុម័ត​ឥណទាន​​៤០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​ ដែល​នឹង​ប្រើ​ប្រាស់​លើ​គម្រោង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រមាណជា​៣៣ ០០០​នាក់ ក្នុង​ន័យ​ពង្រឹង​ជំនាញ​ពួក​គេ និង​បង្កើន​ឱកាស​ក្នុង​ទី​ផ្សារ​ការងារ​។ ឥណទាន​បា​ន​ពី​សមាគម​អភិវឌ្ឍន៍អន្តរជាតិ​របស់អនាគារ​ពិភព​លោក ធ្វើ​ឡើង​ក្នុង​គោល​បំណង​​លើក​កម្ពស់​គុណភាព​ការងារ​ទាក់ទង​នឹង​ជំនាញ​នៅ​ក្នុងចំណោម​​កម្លាំង​ពល​កម្មក្នុង​ប្រទេស​ និងជួយ​បង្កើន​លក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ​ និង​រក​ប្រាក់​ចំណូល​បាន​របស់​កម្មករ​។​​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃសុក្រ​។​
ប្រជាពលរដ្ឋខ្មែរព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃតាមច្រកព្រំដែនស្រុកម៉ាឡៃ និងត្រូវឃាត់បានដោយកម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)

ពលករខ្មែរធ្វើការនៅថៃប្រមាណជាពីរសែននាន់នឹងផុតទិដ្ឋាការការងារនៅត្រឹមចុងខែមេសា ឆ្នាំ២០២៤

ពល​ករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​ប្រហែល​ពីរ​សែន​នាក់​នឹង​ត្រូវ​ផុត​ទិដ្ឋាការ​ការងារ​នៅ​ចុង​ខែ​មេសា ខណៈ​អាជ្ញាធរ​ថៃ​បានព្រមាន​ពលករ​ខ្មែរ និង​ពល​ករ​បរទេស​ផ្សេង​ទៀត​ដូច​ជា​ឡាវ និង​មីយ៉ាន់​ម៉ា​ឲ្យស្នើសុំ​ទិដ្ឋាការ​ថ្មី​មុន​ទិដ្ឋាការ​ចាស់​ផុត​កំណត់​។​
និស្សិតកំពុងដើរចេញពីបរិវេណសាកលវិទ្យាល័យរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីជំរុញឲ្យសាកលវិទ្យាល័យនានាសហការជាមួយវិស័យឯកជនដើម្បីឱ្យនិស្សិតមានឱកាសហាត់ការ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ឧត្តមសិក្សា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​វិស័យ​ឯកជន មជ្ឈមណ្ឌលស្រាវជ្រាវ និង​អង្គការ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ឱកាស​ឲ្យ​និស្សិត​​របស់​ខ្លួន​បាន​ចុះអនុវត្តការងារ​ទាក់ទង​នឹង​ជំនាញដែលពួកគេ​បាន​សិក្សា​។​

ក្រុមសង្គមស៊ីវិលនិងសហជីពកម្មករដាក់ញត្តិនៅរដ្ឋសភា ទាមទារការការពារសិទ្ធិកម្មករ និងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ

ក្រុមអង្គការសង្គមស៊ីវិលរួមទាំងមន្ត្រី និងសមាជិកសមាគម សហព័ន្ធសហជីពកម្មករ ប្រមាណជាង៣០០នាក់ បានជួបជុំគ្នានៅខាងមុខវិមានរដ្ឋសភា ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ដើម្បីដាក់ញត្តិរបស់ពួកគេ ទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់កម្មករ ដោយជួយការពារកម្មករពីការរំលោភសិទ្ធិគ្រប់ទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារផងដែរ ។
កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

កម្មករសំណង់ភាគច្រើននៅមិនទាន់បានចុះឈ្មោះសម្រាប់ការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល

យោងតាមច្បាប់ការងារ កម្មករនិយោជិតទាំងអស់ត្រូវទទួលបានអត្ថប្រយោជន៍ពី​បេឡាជាតិរបបសន្តិសុខសង្គម។ ប៉ុន្តែកម្មករសំណង់ជាច្រើននៅតែមិនដឹងអំពីអ្វីដែលនិយោជកត្រូវ​ផ្តល់​ឲ្យ​ពួកគេ ហើយកម្មករសំណង់ភាគច្រើនមិនត្រូវបានចុះ​ឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមទេ។
អតីតសកម្មជនលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំនៃគណបក្សភ្លើងទៀន នៅតាមដងផ្លូវនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបថតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

លោក គង់ រ៉ៃយ៉ា ស្នើសុំលាលែងពីជំទប់ឃុំទី២​ដោយសារកត្ដាជីវភាព និងបញ្ហាសុវត្ថិភាព

លោក គង់ រ៉ៃយ៉ា​ ជំទប់ឃុំទី២មកពីគណបក្សភ្លើងទៀន​ បានសម្រេចស្នើសុំលាលែង​ពីជំទប់​ទី២ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយសារ​តែកត្តាជីវភាព និងការងារ ព្រមទាំង​បញ្ហា​សុវត្ថិភាពផ្ទាល់​ខ្លួន​។
កម្មករកាត់ដេរជិះឈរលើឡានទៅធ្វើការនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រកាត់ដេរដែលចង់បង្កើតសហជីពឯករាជ្យត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ

អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនដែលធ្វើការលើវិស័យកាត់ដេរ​បានអះអាងថា​ថៅកែ​រោងចក្រ​មួយចំនួននៅតែបន្ដគាប សង្កត់​និងរើសអើងចំពោះ​សហជីព​ឯករាជ្យ​ដោយមិន​អនុញ្ញាតឱ្យបង្កើតសហជីពក្នុងរោងចក្រហើយ​ថែម​ទាំង​បញ្ឈប់កម្មករណាដែលចង់បង្កើត​សហជីពជាបន្ដ​បន្ទាប់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម