សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ការបៀតបៀន

កម្មវិធីយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អំពើហិង្សានិងការបៀតបៀនលើស្ត្រី និងក្មេងស្រីនៅតែបន្តកើតឡើងក្នុងសង្គម

អង្គការសង្គមស៊ីវិល​​ដែល​កំពុង​ធ្វើ​ការងារ​ដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅ​ប្រទេស​កម្ពុជា​​ចំនួន១៩ បានរៀបចំ​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃនៃភាពសកម្មនិយម​ប្រឆាំង​អំពើហិង្សា​លើ យេនឌ័រ ដែលហៅកាត់ថា «យុទ្ធនាការ ១៦ថ្ងៃ» ក្រោមប្រធានបទ៖​ «លើកកម្ពស់សិទ្ធិ​អំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀន​គ្រប់ទម្រង់»។
អង្គការបន្ទាយស្រី និងក្ដីស្រឡាញ់គឺចម្រុះ បានធ្វើការសិក្សាលើការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ រូបថតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/រ៉ាន់ ស្រដែត)

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅបន្តរងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ

ស្ថាប័នចំនួន​ពីរ​គឺ​បន្ទាយ​ស្រី និង​ក្ដីស្រឡាញ់​គឺ​ចម្រុះ បាន​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​​មួយ​លើ​ការ​បៀត​បៀនផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការ និង​បាន​រក​ឃើញ​ថា​ស្រ្តី​៣០​ភាគរយ បុរស​៣៧​ភាគរយ និង​​អ្នកស្រឡាញ់ភេទដូចគ្នា​៩០​ភាគរយ បាន​រង​នូវ​ទម្រង់​នៃ​អំពើ​ហិង្សា​មួយ​ចំនួន។ និយោជិត​ជាបុរស និង​ស្រ្តី​នៅ​គ្រប់​វ័យ​ ក៏​បាន​អះអាង​ដែរថា​ខ្លួន​ធ្លាប់​បាន​ដាក់​ពាក្យ​ឈប់​ពី​ការងារ​ដោយ​សារតែ​ខ្លួនរង​នូវ​អំពើ​បៀត​បៀន​​ផ្លូវ​ភេទ និង​មិន​ស្រណុក​ចិត្ត​​ចំពោះ​កន្លែង​ការងារ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម