- នយោបាយ ,
ថវិកាជាតិឆ្នាំ២០២៥ត្រូវបានអនុម័ត ដែលផ្នែកការពារជាតិកើនឡើង ខណៈផ្នែកសុខាភិបាលថយចុះ
រដ្ឋសភាកម្ពុជាបានអនុម័តថវិកាជាតិឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយបានបង្កើនការចំណាយរួមជាមួយនឹងការជំរុញដល់វិស័យការពារជាតិ ក្រសួងមហាផ្ទៃ និងវិស័យសេវាសាធារណៈមួយចំនួនដូចជាធនធានទឹក ខណៈពេលដែលកាត់បន្ថយថវិកាសម្រាប់វិស័យដទៃ។ យ៉ាងណាក៏ដោយ សមាជិកសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភចំពោះការកាត់បន្ថយទៅលើក្រសួងសុខាភិបាល និងបរិស្ថាន។