អ្នកស្រី វណ្ណ ស៊ុន ជូនប្តីទៅរកការព្យាបាល៥កន្លែងប៉ុន្តែពេទ្យមិនទទួលរហូតប្តីស្លាប់

លោក អ៊ុច ភា និងអ្នកស្រី វណ្ណ ស៊ុន អង្គុយជាមួយចៅស្រីនៅក្នុងបន្ទប់ជួលមួយនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

ដោយ អ្នកស្រីបន្ថែមថា៖ «គេឱ្យទៅពេទ្យរុស្ស៊ីទៅដល់គេថាអត់ទទួលទៀត គេថាពេញកន្លែងអស់ហើយអត់មានកន្លែងទទួលទៀតទេ។ ហើយឱ្យទៅបន្តទៅពេទ្យលោកសង្ឃ អស់ពីពេទ្យលោកសង្ឃទៅពេទ្យអង្គឌួងទៀត។ ទៅគេឆ្លើយដូចតែគ្នា ឃើញគេយាម គេមិនឱ្យយើងចូលតាហ្មង»។