សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ការលំបាក

ទិដ្ឋភាពចម្ការស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំដែលផុសក្នុងផេកមន្ទីរកសិកម្មខេត្តកំពង់ធំកាលពីខែឧសភា ឆ្នាំ២០២៣។

កសិករ ​និងសិប្បករកែច្នៃ​ស្វាយចន្ទី​នៅ​តែជួបការលំបាក​ដោយ​សារ​​ឈ្មួញ​នៅ​តែ​គ្រលុកតម្លៃ​ជីថ្នាំកសិកម្ម​​និង​ខ្វះ​ទុន

កសិករ​ និង​សិប្បករត្អូញត្អែរថា បើទោះបីជាគ្រាប់​ស្វាយចន្ទី​​​មាន​បរិមាណ​នាំចេញ​រហូត​ដល់​១ភាគ៣​នៃ​កសិផល​សរុប​របស់​កម្ពុជាក្តី​​តែការអភិវឌ្ឍ​វិស័យ​នេះ​នៅមាន​កម្រិតដោយ​សារ​​​នៅ​​តែ​មាន​​បញ្ហាប្រឈម​​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ឈ្មួញ​ក្រឡុក​តម្លៃជីថ្នាំកសិកម្មមាន​តម្លៃ​​​ថ្លៃ និង​​ការ​ខ្វះ​ទុន សម្រាប់​​ទិញ​គ្រាប់​ស្វាយ​ចន្ទីទុក​កែច្នៃ ខណៈ​គ្រាប់​ស្វាយ​ចន្ទីឆៅ​រហូត​ដល់​៩០​ភាគ​រយ​ត្រូវ​បាន​នាំ​ចេញទៅក្រៅប្រទេស។
អាជីវករលក់គ្រឿងទេស នៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ ដែលថតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋលើកឡើងពីការលំបាកដោយសារចំណូលថយចុះតែម្ហូបអាហារ​ឡើងថ្លៃ

ពលរដ្ឋមួយចំនួនអះអាងថា កំពុងជួបការលំបាកផ្នែកជីវភាពខ្លាំងដោយសារចំណូលធ្លាក់ចុះ តែម្ហូបអាហារឡើងថ្លៃ ខណៈមន្ត្រីរដ្ឋាភិបាលអះអាងថា កំពុងតាមដានលើបញ្ហានេះ និង​ត្រៀម​បញ្ចេញស្បៀងរបស់រដ្ឋដែលបម្រុងទុកក្នុងករណីចាំបាច់។
អ្នកស្រី លី ថារី កំពុងនិយាយជាមួយអ្នកសារព័ត៌មានខេមបូចានៅបន្ទប់ជួលរបស់អ្នកស្រីក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

កម្មករកាត់ដេររាប់ពាន់នាក់កំពុងប្រឈមការលំបាកក្នុងជីវភាពប្រចាំថ្ងៃក្រោយរោងចក្រជាច្រើនបានបិទទ្វារ និងព្យួរការងារ

អ្នកស្រី​ ថារី លើកឡើង​ថា៖ «ខ្ញុំ​រស់​នៅ​ដោយ​ពឹង​​លើ​ការងារ​រោង​ចក្រ​អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការងារ​រោងចក្រ​​បាន​ជួយ​ឲ្យ​ជីវភាព​ខ្ញុំ​ល្អ​ប្រសើរ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បាន​ជួប​ការលំបាក​ជា​ថ្មី។ វា​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម