សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: កិច្ចប្រជុំកំពូលអាស៊ាន

អាជ្ញាធរកំពុងបោះទីតាំងយាមកាមនៅខាងក្រៅផ្ទះក្រុមសកម្មជនស្រ្តីថ្ងៃសុក្រ ព្រំ ចន្ថា ក្នុងសង្កាត់បឹងទំពន់២ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ខណៈលោក ចូ បៃដិន មកដល់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាជ្ញាធរដាក់កម្លាំងឃ្លាំមើលផ្ទះអ្នកតវ៉ា

សកម្ម​ជន​ជា​ច្រើន​ក្នុង​សប្ដាហ៍​នេះ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មេដឹក​នាំ​នានា​ដែល​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​​ឃ្លាំ​មើល​តាម​ផ្ទះ​របស់​អ្នកតវ៉ា​ដែល​បាន​ព្យាយាម​ធ្វើ​យុទ្ធនាការ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី និង​សមាជិក​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​។​
ប្រជាពលរដ្ឋរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីទាមទាររកដំណោះស្រាយលើបញ្ហាជម្លោះដីធ្លី និងលើកឡើងពីកង្វល់ផ្សេងៗទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សមុនកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញចាប់ផ្ដើម។ ខេមបូចា/ ព្រីង សំរាំង

ប្រជាពលរដ្ឋរាប់រយនាក់ចូលរួម «វេទិកាមហាជន» មុនកិច្ចប្រជុំកំពូលអាស៊ានចូលមកដល់

សកម្ម​ជន​សហគមន៍​រងគ្រោះប្រមាណ​៩០០​នាក់ មាន​ទាំង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ផ្សេង​ទៀត​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​វេទិកា​សាធារណៈ​មួយ ​ដែល​​អ្នក​រៀប​ចំអះអាងថា ​ជា​ចេតនា​ក្នុង​ការ​បញ្ជូន​សារ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹក​នាំ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត មុន​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ភ្នំពេញ​​ចាប់​ផ្ដើមនៅសប្តាហ៍ក្រោយ​។​
នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតមេបក្សប្រឆាំង លោក កឹម សុខា ជួបគ្នាក្នុងពិធីបុណ្យសពលោក ហ៊ុន ណេង នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ រូបថតពីផេកក្រសួងព័ត៌មាន

លោក ហ៊ុន សែន៖ កម្ពុជាមិនបានចោទអាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបដិសេធថា រាជរដ្ឋាភិបាលកម្ពុជានិងតុលាការ​មិន​បាន​ចោទសហរដ្ឋអាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ទួលរំលំរដ្ឋាភិបាលនោះទេ។ ការថ្លែង​បែប​នេះ​ធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងពេលដែល​លោក ហ៊ុន ​សែន ត្រៀមធ្វើជាសហប្រធាន​កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក។

ព័ត៌មានថ្មី

អត្ថបទពេញនិយម