តុលាការបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា

លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងស្វាគមន៍អ្នកគាំទ្រ ខណៈលោកចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ខេមបូចា / ព្រីង សំរាំង

បន្ទាប់ពីមានការពន្យារពេលយ៉ាងយូរ សាលាដំបូងរាជធានីភ្នំពេញបានកំណត់កាលបរិច្ឆេទបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់​លោក កឹម សុខា អតីតមេបក្សប្រឆាំង។