បុគ្គលិកណាហ្គាវើលដ៍ដែលមិនទាន់កាត់ឈ្មោះត្រូវបានគំរាមកំហែងពីក្រុមហ៊ុន ខណៈពួកគេចូលរួមធ្វើកូដកម្ម

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលមិនទាន់កាត់ឈ្មោះប្រមាណជា១ពាន់នាក់ដែលបានគាំទ្រ និងចូលរួមធ្វើកូដកម្មដើម្បីទាមទារឲ្យដោះលែងមេដឹកនាំ និងតំណាងសហជីពត្រូវបាន​ក្រុមហ៊ុនផ្ញើសារគម្រាមកំហែងថា​ បើមិនចូលធ្វើការវិញ ពួកគេនឹងត្រូវបានកាត់​ឈ្មោះចេញ​ពី​ក្រុមហ៊ុន។

ស្រ្តីមានផ្ទៃពោះបន្តចូលរួមកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទោះប្រឈមបញ្ហាសុខភាព

ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

«ចាប់តាំងពីថ្ងៃទីមួយមក មានគ្រប់រូបភាព មានការគំរាមកំហែងដេញពួកយើងឲ្យរំសាយរហូត ហើយគាត់ថាពួកយើងហ្នឹងធ្វើកូដកម្មខុសច្បាប់អីចឹង ហើយថែមទាំងបិទខ្ទប់មិនឲ្យពួកយើងទៅបន្ទប់ទឹកជាដើម» នេះគឺជាការលើកឡើងរបស់អ្នកស្រី ហោ​ មាលីស ជាស្រ្តីមានផ្ទៃពោះបីខែម្នាក់ដែលចូលរួមធ្វើកូដកម្មអហិង្សានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

បុគ្គលិកណាហ្គាវើលដ៍នឹងបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ ខណៈសាលាក្រុងថានឹងប្រជុំរកដំណោះស្រាយនៅថ្ងៃស្អែក

បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ថានឹងបន្តធ្វើកូដកម្មដោយស្របច្បាប់ និងអហិង្សា រហូត​ក្រុមហ៊ុនដ៏ធំមួយនេះ ចូលខ្លួនដោះស្រាយបញ្ហាដោយឆន្ទៈ និងសន្តិវិធីដើម្បីស្វែង​រកយុត្តិធម៌​សម្រាប់កម្មករ​និយោជិត​ចំនួន៣៦៥នាក់ដែលទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការវិញ ក្នុងចំណោមកម្មករនិយោជិត​១៣២៩​នាក់ ដែលបាន​បញ្ឈប់តាំងពីខែមេសា ឆ្នាំ២០២១។

បុគ្កលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទ ខណៈដែលសាលាក្រុងស្នើឱ្យពន្យាពេល

បុគ្គលិកប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខសណ្ធាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្មករនិយោជិតប្រមាណជាងមួយពាន់នាក់ បានធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ថ្ងៃទី១៨ ខែធ្នូនេះ បើទោះបីខាងសាលាក្រុងចចារឱ្យផ្អាកមិនឱ្យមានការប្រមូលផ្ដុំធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយ ដែលក្រុមហ៊ុនមិនអនុវត្តតាមច្បាប់​ស្តីពី​ការងារ​កន្លងមក។