
ពីរឆ្នាំកន្លងទៅ កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានយុត្តិធម៌
អស់រយៈពេលជាងពីរឆ្នាំហើយដែលកូដករកាស៊ីណូណាហ្គាវើលដ៍បានតស៊ូ ដើម្បីទទួលបានយុត្តិធម៌ក្នុងជម្លោះការងារដែលអូសបន្លាយយូរមកហើយ។ ប៉ុន្តែការងារតស៊ូមតិរបស់ពួកគេនៅគ្រានោះ ជួបតែភាពអយុត្តិធម៌ រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលគេប្រឌិតឡើង ការចាប់ខ្លួន អំពើហឹង្សា និងការបៀតបៀនលើកូដករជាស្ត្រីភេទ។ ទោះបីជាយ៉ាងនេះក្ដី ពួកគេសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ។