អង្គការឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសិទ្ធិឯកជនភាពជុំវិញប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ស្រ្តីម្នាក់ស្កែន QR Code នៅពេលចូលផ្សារមួយនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស ​(HRW) ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​ បាន​និយាយ​ថា ប្រព័ន្ធ​តាមដាន​ឌីជីថល​ «បញ្ឈប់​ជំងឺ​កូវីដ១៩​ QR Code » របស់​រដ្ឋាភិបាល​កម្ពុជា «បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ពី​ឯកជនភាព និង​សិទ្ធិ​មនុស្ស​ដទៃ​ទៀត»។ អង្គការ​នេះ​​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​វិធានការ​មិន​សូវ​ប៉ះពាល់​ដល់​ឯកជនភាព​ផ្សេង​ទៀត ស្រប​ពេល​កម្ពុជា​កំពុង​ទប់ស្កាត់​រលកថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

វ៉ាក់សាំងថ្មីមកដល់កម្ពុជា ខណៈករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើង

វ៉ាក់សាំង CoronaVac ចំនួន ១,៥លានដូសបានមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ ១,៥​លាន​ដូស​ពី​ក្រុមហ៊ុន Sinovac របស់​ចិន ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​បន្ត​កើន​ឡើង​ ជាមួយ​នឹង​ករណី​​ឆ្លង​ថ្មី​ចំនួន ៩៦​ករណី​នៅរសៀលថ្ងៃសុក្រ។

ករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំងនៅថ្ងៃអង្គារ ខណៈស្រុកមួយក្នុងខេត្តកណ្តាលមានអាត្រាឆ្លងច្រើនជាង៦០ករណី

បុគ្គលិកសុខាភិបាលត្បាររន្ធច្រមុះរបស់បុរសម្នាក់ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីងសំរាំង

ស្រុកមួយក្នុងខេត្តកណ្តាល ដែលនៅជាប់ព្រំដែនត្រូវបានរាយការណ៍ថា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាង៦០ករណីកាលពីថ្ងៃអង្គារ ខណៈករណីឆ្លងចង្កោមក្នុងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ បានកើនដល់១០៥ករណី។

រលកថ្មីជំងឺកូវីដ១៩ បង្ហាញពីចំណុចទន់ខ្សោយនៃការសិក្សាតាមប្រព័ន្ធអនឡាញ

សិស្សម្នាក់កំពុងសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតនៅផ្ទះរបស់ខ្លួនក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

ស្របពេលដែលសាលារៀនមួយចំនួនត្រូវផ្អាកជាថ្មីម្តងទៀត បន្ទាប់ពីមានរលកនៃការឆ្លងជំងឺកូវីដ១៩លើកទីបី កុមារ និងអាណាព្យាបាលនៅទូទាំងប្រទេសកម្ពុជាត្រៀមលក្ខណៈសម្រាប់ការរៀនតាមអនឡាញសាជាថ្មី។

កម្មកររងផលប៉ះពាល់ដោយសាររោងចក្របិទទ្វារក្នុងវិបត្តិកូវីដ១៩ បន្តទាមទារប្រាក់សំណង

កម្មករប្រហែល១០០នាក់របស់រោងចក្រកាត់ដេរ Violet Apparel បានដើរក្បួនទៅកាន់ក្រសួងការងារកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីសមត្ថកិច្ចរារាំងមិនឲ្យដាក់ញ្ញតិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ញា ឆព័ណ្ណ

កម្មករ​កាត់ដេរ​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​បិទ​រោង​ចក្រ​កំពុង​បន្ត​ទាម​ទារ​ប្រាក់សំណង ខណៈ​​របាយការណ៍​របស់​មជ្ឈមណ្ឌល​ធនធាន​អាជីវកម្ម និង​សិទ្ធិ​មនុស្ស​( Business and Human Rights Resource Center) បង្ហាញ​ថា​កម្មករកម្ពុជា​រាប់​ពាន់​នាក់​ដែល​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​យីហោ​ធំៗលំដាប់​ពិភពលោក មិន​ទាន់​បាន​ទទួល​ប្រាក់​ឈ្នួល ចាប់​តាំង​ពី​រោង​ចក្រ​បិទ​កាល​ពី​ឆ្នាំ​មុន​​។