កម្ពុជាបានរកឃើញករណីទី១វិជ្ជមានកូវីដ-១៩ បម្លែងថ្មី អូមីក្រុង (Omicron)

ជនជាតិបរទេសម្នាក់ទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងសុខាភិបាលបានរកឃើញករណីដំបូងវិជ្ជមានកូវីដ-១៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស័្ទរកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។