
អ្នកជំនាញបញ្ជាក់ថាគួរតែបង្កើនអ្នកជំនាញសង្គ្រោះបឋម ខណៈរថយន្តសង្គ្រោះបន្ទាន់តែងតែយឺតយ៉ាវ
ជាអ្នកធ្លាប់មានបទពិសោធន៍ជួយសង្គ្រោះបឋមដល់ជនរងគ្រោះនៅពេលជួបគ្រោះថ្នាក់នៅលើដងផ្លូវ អ្នកនាង ប៉ាត់ ស្រីមុំ ជាមគ្គុទេស្ទក៏ទេសចរណ៍បានរៀបរាប់ថា នៅក្នុងឆ្នាំ២០១៨ អ្នកនាងជួបករណីភ្ញៀវរបស់អ្នកនាងពេលកំពុងជិះកង់នៅកោះដាច់ ខេត្តកណ្តាល បានដួលសន្លប់ដោយសាររោគប្រចាំកាយ។ ពេលនោះអ្នកនាងបានទាក់ទងទៅឡានសង្គ្រោះបន្ទាន់នៅភ្នំពេញដោយមានការឱ្យយោបល់ពីក្រុមហ៊ុន ប៉ុន្តែខាងមន្ទីរពេទ្យបានប្រើរយៈពេលយូរក្នុងការសួរនាំទើបរថយន្តសង្គ្រោះបន្ទាន់មកដល់ទីកន្លែងកើតហេតុដែលត្រូវចំណាយពេលជាងមួយម៉ោងកន្លះ។