សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កើនឡើង

គ្រូពេទ្យ និងប្រជាពលរដ្ឋកំពុងដើរចូលសាលផ្នែកសុខភាពផ្លូវចិត្ត និងការបំពាន គ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

អ្នកជំនាញលើកឡើងថា គួរយកចិត្តទុកដាក់នឹងជំងឺផ្លូវចិត្តដែល​កើន​ឡើងច្រើននៅកម្ពុជា

អ្នកជំនាញ និងអ្នកធ្វើការផ្នែកបញ្ហាផ្លូវចិត្តឱ្យដឹងថា អ្នកស្វែងរកសេវាព្យាបាលលើបញ្ហានេះកើនឡើង ស្របពេលដែលនៅក្នុងសង្គមមានអំពើហិង្សា អត្តឃាត និងឃាតកម្មបានកើតបន្តបន្ទាប់​គួរឱ្យព្រួយបារម្ភ។
ទិដ្ឋភាពអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ថតនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

សកម្មភាពសេដ្ឋកិច្ច​កម្ពុជា​កើនឡើង ប៉ុន្តែវិស័យអប់រំត្រូវ​ពង្រឹង​ជាចាំបាច់ដើម្បី​កំណើន​រយៈពេលវែង

សកម្មភាពសេដ្ឋកិច្ច​កម្ពុជា​បានកើនឡើង​ក្នុងអំឡុង​ត្រីមាស​ទីមួយ​នៃឆ្នាំ២០២៤ ប៉ុន្តែ វិស័យ​អប់រំ​ដែល​​ជា​ស្នូលដ៏សំខាន់​នៃការអភិវឌ្ឍ ត្រូវតែពង្រឹង​ជាចាំបាច់ ។
គ្រោះអគ្គីភ័យមួយក្នុងក្រុងសៀមរាបបានបណ្ដាលឱ្យមនុស្សចំនួន៣នាក់ស្លាប់ ក្រោយពីឆាបឆេះតូបលក់ដូរអស់ចំនួន៤តូប និងផ្ទះ១ខ្នង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ)

អគ្គីភ័យសម្លាប់មនុស្សជាង៥០នាក់ក្នុងឆ្នាំ២០២៣ ខណៈមន្ត្រីបារម្ភ​ពី​ការកើនឡើង

មនុស្សជាង៥០នាក់បានស្លាប់ និងជិត១០០នាក់ផ្សេងទៀតរងរបួសដោយសារ​គ្រោះអគ្គីភ័យ​នៅ​កម្ពុជាក្នុងឆ្នាំ២០២៣ ដែលតួលេខនេះមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០២២ ខណៈ​​សមត្ថកិច្ចជំនាញអះអាងថា​ កម្ពុជាអាចប្រឈមអគ្គីភ័យកាន់តែច្រើន ដោយសារ​អាគារ​ខ្ពស់ៗកើនឡើង ប៉ុន្តែអ្នកជំនាញ និងសម្ភារៈជួយសង្រ្គោះនៅមានកង្វះខាត។
ខ្លោងទ្វារចូលមណ្ឌលអប់រំកែប្រែទី១ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍សង្គមស៊ីវិលបង្ហាញថាចំនួនកុមារជាប់ឃុំឃាំងមានការកើនឡើង

សង្គម​ស៊ីវិល​ថា «ចំនួន​អនីតិជនជាប់​ឃុំ​កើន​ឡើង​» ​នៅ​​តាម​ពន្ធនាគារ​ភាគ​ច្រើន​ដែល​នេះជា​ «អត្រាគួរ​ឱ្យ​ព្រួយបារម្ភ»។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​។​
កម្មកររោងចក្រកាត់ដេរធ្វើដំណើរទៅធ្វើការលើរថយន្តទ្រុងនៅជាយរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៃកម្មករនិយោជិតក្នុងវិស័យកាត់ដេរកើនឡើងក្នុងឆ្នាំ២០២២

អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៃកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរក្នុងឆ្នាំ២០២២បានកើនឡើង​ចំនួន១៣នាក់ដែលស្មើនឹង២៦%បើធៀបនឹងឆ្នាំ២០២១ ដោយបញ្ហា​ចម្បង​គឺបណ្ដាល​មកពី​ការបើកបរហួសល្បឿនកំណត់ និងកត្តាផ្សេងៗ យោងតាមមន្ត្រី​ជាន់​ខ្ពស់​នៃបេឡា​ជាតិសន្តិសុខ​សង្គមបានលើកឡើង។
រដ្ឋមន្ត្រីការងារនិងតំណាងសហជីពនិងក្រុមហ៊ុនកាត់ដេរបោះឆ្នោតប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣សម្រាប់កម្មកររោងចក្រកាត់ដេរកើនដល់២០០ដុល្លារក្នុងមួយខែ។ រូបថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រាក់ឈ្នួលអប្បបរមារបស់វិស័យកាត់ដេរនឹងកើនឡើងដល់​២០០​ដុល្លារ​​ក្នុងមួយខែនៅឆ្នាំ២០២៣

ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរនៅប្រទេសកម្ពុជានឹងកើនឡើងដល់​២០០ដុល្លារក្នុងមួយខែនៅឆ្នាំក្រោយ ដោយកើនបានចំនួន៦ដុល្លារ បន្ទាប់ពីកិច្ចប្រជុំដែលមាន​ការចូលរួមពីភាគីតំណាងនិយោជក សហជីពកម្មករ និងក្រសួងការងារនៅព្រឹកថ្ងៃពុធនេះ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម