សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: កេងប្រវ័ញ្ច

អ្នកចូលរួមកម្មវិធីកំពុងទស្សនាការសម្ដែងរបស់ក្មេងស្រីៗដើម្បីស្វែងរកការគាំទ្រពេលប្រឈមមុខនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារលើអនឡាញ។ (រូបភាព៖ ផ្ដល់ឲ្យ)

NGO ស្នើឲ្យឪពុកម្ដាយជំរុញឲ្យកូនៗហ៊ាននិយាយពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ

អង្គការដែនដីមនុស្ស- ហូឡង់ប្រចាំកម្ពុជា (TdH NL) បាន​ឲ្យ​ដឹង​ថា​ឪពុក​ម្ដាយ​ដើរតួយ៉ាង​សំខាន់​ក្នុង​ការ​ការពារ​កូនៗ​ពី​ការ​រំលោភបំពាន​តាម​ប្រព័ន្ធ​អនឡាញ​។ អង្គការ​ក៏​បាន​ធ្វើ​យុទ្ធនាការ​មួយ​ដែរ​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ពង្រឹង​ការ​យល់​​ដឹង​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ក៏បាន​ជំរុញ​ឲ្យ​ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​លើ​កូនៗ​ឲ្យ​បាន​ច្រើន​ចំពោះ​សកម្មភាព​លើ​អនឡាញ​របស់​ពួកគេ ព្រម​ទាំង​ជជែក​អំពី​បញ្ហា​សុវត្ថិភាព និង​ជំរុញ​កូនៗ​ឲ្យ​ស្វែង​រក​ជំនួយ​បើ​បានជួប​ការ​បំពាន​តាម​អនឡាញ​ណា​មួយ​។​
សិប្បកម្មឡឥដ្ឋមួយកន្លែងនៅជាយក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ ឃួន ណារីម)

អង្គការលីកាដូរកឃើញការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា

ពលកម្ម​កុមារ និងការបញ្ចាំខ្លួន​ដោះ​បំណុល​នៅ​តែ​បន្ត​កើតមានឡើង​​​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​​​កម្ពុជា នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ អង្គការនេះ​ក៏បានរកឃើញសំណល់​​កាត់ដេរ​​ដែល​មាន​យីហោ​អន្តរជាតិដូចជា Reebok, Old Navy និង Adidas ដែលត្រូវត្រៀមសម្រាប់ដុតនៅតាម​សិប្បកម្ម​ឡ​ឥដ្ឋ។
សាខាធនាគារអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

IFC ស្នើឱ្យពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់ក្រុមឃ្លាំមើលក្នុងការស៊ើបអង្កេតលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីថ្ងៃសុក្របានស្នើឲ្យពិនិត្យឡើងវិញចំពោះ​សេចក្តី​សម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយ​វិវាទ ក្នុងការស៊ើបអង្កេតលើគ្រឹះស្ថាន​ហិរញ្ញវត្ថុចំនួនប្រាំមួយដែលទទួល​បាន​មូលនិធិពី​ IFC ហើយ​គ្រឹះស្ថានទាំង​៦​នេះ​ផ្តល់ប្រាក់កម្ចីខ្នាតតូចនៅកម្ពុជា។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សាកសួរសុខទុក្ខ ពលករខ្មែរនៅ តំបន់និគម ផាត់តាណា ខេត្តរ៉ាក់យ៉ង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្ថានទូត កម្ពុជាប្រចាំប្រទេសថៃ។

ពលករខ្មែរនៅថៃប្រហែល១លាននាក់បានផុតសុពលភាពឯកសារការងារនិងមិនមានឯកសារស្របច្បាប់

មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់លើកឡើងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ពលករខ្មែរ​ដែល​កំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃមានជាង២លាននាក់ ក្នុងនោះពាក់កណ្តាល ឬស្មើនឹងប្រមាណ១លាននាក់ ដែលមិនមានឯកសារស្របច្បាប់ហើយ​កំពុងប្រឈមការ​កេង​ប្រវ័ញ្ចកម្លាំងពលកម្ម និងបារម្ភពីសមត្ថកិច្ចថៃចាប់ខ្លួន។​
ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែនគីឡូ១៣ ត្រូវបានត្រួតពិនិត្យដោយសមត្ថកិច្ចកម្ពុជា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនៅតែប្រឈមបញ្ហាកេងប្រវ័ញ្ច

ពលករខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃចន្លោះពី១០​ទៅ៣០នាក់ត្រូវបាន​អាជ្ញាធរ​ថៃបញ្ជូនមកកម្ពុជាវិញរៀងរាល់ថ្ងៃតាមច្រកព្រំដែនគីឡូ១៣​ ស្ថិតក្នុងខេត្តបាត់ដំបង ខណៈ​ដែល​ពួកគេខ្លះចំណាយលុយយ៉ាងច្រើនលើមេខ្យល់ដើម្បី​ឆ្លងដែនរកការងារធ្វើ ហើយពួកគេ​ត្រូវបានថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម