![ក្រុមអង្គការសង្គមស៊ីវិលនិងសកម្មជនយុវជន កាលពីថ្ងៃពុធ បាននាំគ្នាប្រារព្ធពិធីរំឭកខួបទី៨ នៃឃាតកម្មលើរូបលោក កែម ឡី នៅឯស្ថានីយប្រេងកាល់តិច ជាទីដែលលោកត្រូវបានគេបាញ់សម្លាប់ ។ (ខេមបូចា / ព្រីង សំរាំង)](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/07/2024-07-10-10.02.31-1000x626.jpg?lossy=1&strip=0&webp=1)
សង្គមស៊ីវិល និងយុវជននៅតែចាំវីរភាពរបស់លោក កែម ឡី ៨ឆ្នាំក្រោយនៃឃាតកម្មលើរូបលោក
នាឱកាសប្រារព្ធខួបលើកទី៨នៃឃាតកម្មលើរូបលោក កែម ឡី ក្រុមសង្គមស៊ីវិលនិងសកម្មជនយុវជន បានប្រមូលផ្ដុំគ្នានៅឯស្ថានីយប្រេងឥន្ធនៈ កាល់តិច ជិតស្តុបបូកគោ ជាទីកន្លែងដែលឃាតកបានបាញ់សម្លាប់លោក កាលពីឆ្នាំ២០១៦ ។ ពួកគេបានដាក់កម្រងផ្កា ថ្លែងសុន្ទរកថា និងបានចូលរួមក្នុងពិធីសូត្រមន្តតាមទំនៀមទម្លាប់ពុទ្ធសាសនាដើម្បីរំឭកដល់មរណភាព ព្រមទាំងបន្តទាមទាររកយុត្តិធម៌ជូនលោក ។