
ចំពេលមានការចោទប្រកាន់ថាមានការបណ្តេញចេញដោយបង្ខំ រដ្ឋាភិបាលថា អ្នកជំនាញអង្គរកោតសរសើរកន្លែងតាំងទីលំនៅថ្មីដ៏ធំទៅវិញ
អាជ្ញាធរជាតិអប្សរា បាននិយាយថា ក្រុមអ្នកជំនាញអាយស៊ីស៊ី-អង្គរបានចុះទៅពិនិត្យមើលកន្លែងតាំងលំនៅថ្មីចំនួនពីរកន្លែងនៅខេត្តសៀមរាប កាលពីថ្ងៃពុធ ដែលប្រជាជនរាប់ពាន់គ្រួសារកំពុងត្រូវបានផ្លាស់ប្តូរចេញពីខាងក្នុងតំបន់រមណីយដ្ឋានអង្គរ។