
ក្រសួងសេដ្ឋកិច្ចព្យាករថា ចំណូលពលរដ្ឋក្នុងឆ្នាំ២០២៤កើនដល់ជាង២ពាន់ដុល្លារ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗនឹងមានចំណូលជាង២ពាន់ដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលមានជិត២ពាន់ដុល្លារ ខណៈក្តីរំពឹងនេះក្រសួងសំអាងលើការព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៦,៦ភាគរយ។