គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារាយការណ៍អំពីស្ថានភាពប្រសើរឡើងសម្រាប់អ្នកទោសស្ត្រី ប៉ុន្តែអង្គការសិទ្ធិមនុស្សនៅតែមានក្តីបារម្ភ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរាយការណ៍ពីស្ថានភាពប្រសើរឡើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅព្រៃស (CC2) បន្ទាប់ពីការពីការចុះសុខទុក្ខអ្នកទោស។ គណៈកម្មាធិការក៏បានឱ្យដឹងដែរថា សកម្មជនខ្មែរ-អាមេរិកាំង សេង ធារី ដែលជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ និងចាត់ទុកថាជាអ្នកទោសនយោបាយដោយក្រុមសិទ្ធិមនុស្សនោះ មានសុខភាពល្អ។ អតីតមេធាវីរបស់នាងមិនយល់ស្របទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពនៃអារម្មណ៍របស់នាង ខណៈដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានលើកឡើងអំពីភាពចង្អៀតណែន និងស្ថានភាពមិនល្អនៅតែបន្តកើតមាននៅក្នុងពន្ធនាគារ។