លោកនាយករដ្ឋមន្រ្ដីចេញបញ្ជាឱ្យធ្វើតេស្ដលើមន្រ្ដីរាជការទាំងអស់ បើពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្រមខណ្ឌ
លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ បញ្ជាឱ្យធ្វើតេស្ដលើមន្រ្ដីរាជការទាំងអស់ជុំវិញបញ្ហាគ្រឿងញៀន និងមិនឱ្យមានការវិនិយោគលើការដាំដើមកញ្ឆាក្នុងទឹកដីកម្ពុជា ខណៈមន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគាំទ្រ និងអនុវត្ដតាមបទបញ្ជានោះ។