សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ក្រមសីលធម៌

គ្លីនិក​គ្មាន​អាជ្ញាបណ្ណ​មួយ​ក្នុង​ខេត្ត​តាកែវ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​នៅ​ពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួល​បាន​ការ​ចាក់​ថ្នាំ​ខុសបច្ចេកទេស​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (រូបភាព៖ ទទក)

គ្លីនិកឯកជនខេត្តតាកែវត្រូវបានគេចុះត្រួតពិនិត្យបន្ទាប់ពីស្រ្តីម្នាក់ស្លាប់ ខណៈក្រុមគ្រួសារអំពាវនាវឱ្យចាត់វិធានការតឹងរឹង

មន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យគ្លីនិកឯកជនក្នុងខេត្តតាកែវ បន្ទាប់ពីគ្លីនិកមួយបានចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់កាលពីខែវិច្ឆិកា។ ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ណាំ ចន្ធូ បានជំរុញឱ្យមន្ត្រីសុខាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ព្រោះមិនចង់ឃើញជនរងគ្រោះផេ្សងទៀតស្លាប់ដោយសារគ្លីនិកខុសច្បាប់។
ក្រសួងអប់រំ យុវជន និងកីឡា នៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងអប់រំណែនាំជាថ្មីឱ្យគ្រូបង្រៀនពង្រឹងក្រមសីលធម៌ និងបញ្ឈប់​ការបង្ខំឱ្យសិស្សរៀនគួរ

ក្រសួងអប់រំបានចេញសេក្តីណែនាំក្រើនរំឭកជាថ្មីទៀត ឱ្យគ្រូបង្រៀនពង្រឹងភារកិច្ច​នៃការ​បង្រៀន​​ប្រកបដោយក្រមសីលធម៌ និងបញ្ឈប់ការបង្ខំឱ្យសិស្សរៀនគួរបន្ថែម​ក្រៅពីម៉ោង​រដ្ឋ​បានកំណត់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថ្លែងអំឡុងសន្និបាតប្រចាំឆ្នាំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ (រូបភាពពីហ្វេសប៊ុករបស់លោក នេត្រ ភក្ត្រា)

ក្រសួងព័ត៌មាន​នឹងបញ្ចប់​សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន​ដែលអូសបន្លាយពេលយ៉ាងយូរ

ក្រសួងព័ត៌មាននឹង​បញ្ចប់នូវ​សេចក្ដីព្រាងច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មានដែល​បានអូសបន្លាយពេលដ៏យូរ ដែលសេចក្ដីព្រាងច្បាប់នេះគេហៅកាត់ថា A2I ។ នេះបើយោងតាម​របាយការណ៍សង្ខេបសម្រាប់ទិសដៅការងាររបស់​ក្រសួងឆ្នាំ២០២៤ ដែល​ ខេមបូចា ទទួលបាននៅសប្តាហ៍នេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម