ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីជាមួយក្រសួងការពារជាតិបន្តរង់ចាំសំណង

អ្នកភូមិនាំគ្នាបិទផ្លូវបន្ទាប់ពីយោធាបាញ់ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសក្នុងជម្លោះដីធ្លីមួយកន្លែងក្នុងខេត្តកណ្ដាល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ លីកាដូ

ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីជាមួយក្រសួងការពារជាតិ ក្នុងខេត្តកណ្តាល នៅរង់ចាំសំណង និងដំណោះស្រាយបន្ទាប់​ពី​រយៈពេល៦សប្តាហ៍ នៃផ្ទុះអំពើហិង្សា។